ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ ​សព​ជាងឈើ​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងឈើ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​កៀន​របង​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ដែល​ការ​ស្លាប់​នេះ គេ​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ការ​លោត​សម្លាប់​ខ្លួន ឬ​ក៏​ធ្លាក់​ពី​ជាន់​ទី​២ ។

ជន​រង​គ្រោះ​ឈ្មោះ ជា ខាំ​ប៉ូច អាយុ​២២​ឆ្នាំ រស់នៅ​តុ​ក​រ៉ុ​ក ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភព​ពី​ជាងឈើ​ដូច​គ្នា​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ល្ងាចម្សិលមិញ ជន​រង​គ្រោះ​និង​ជាង​កម្មករ​មួយ​ចំនួន​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុង​ដី​ឡូត៍​ខាងលើ នៅ​នៅ​វេលា​ម៉ោង​៦-៧​ព្រលប់​ក៏​បែកផ្លូវ​គ្នា​ទៅ​ដេក​រៀង​ៗ​ខ្លួន​ទៅ ។ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្បែរ​របង​តែ​ម្តង ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ផឹកស៊ី​ជន​រង​គ្រោះ​បាន​សម្តែង​ការ​សោកសៅ​ដោយសារ​តែ​មិត្តភក្តិ​ម្នាក់​នៅ​ឯក​ស្រុក​កំណើត​បាន​ស្លាប់​ដោយសារ​លង់ទឹក ។

ក្រោយ​ពេល​កើតហេតុ គេ​ប្រទះ​ឃើញ​ស្បែកជើង និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​នៅ​ជាន់​ទី​២​នៃ​វីឡា​ក្នុង​ដី​ឡូត៍​ខាងលើ​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា  បាន​ត្រូវ​អ្នក​ជិតខាង​ប្រទះ​ឃើញ​ ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ថ្លុកឈាម​ នៅ​លើ​គ្រែ​បង្ក​ឲ្យ​មានការ​ ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ ៧​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៨ ឧសភា ២០១៦ នៅផ្ទះ​លេខ​៦E1 ផ្លូវ​លេខ​២៣០ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ កោះសន្តិភាព​បាន​ឲ្យ​ដឹង​ ជំហាន​ដំបូង​មក​ទៀត​ថា បុរស​ដែល​ដេក​ស្លាប់​សង្ស័យ​ មាន​វិបត្តិ​ធ្វើ​អត្តឃាត​បោក​ក្បាល​ នឹង​ជញ្ជាំង​នេះ​ឈ្មោះ ឡោ សុផល អាយុ​៣៤​ឆ្នាំ មានកូន​ម្នាក់ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា កាលពី​វេលា​ម៉ោង​ ១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​០៧​ឧសភា អ្នក​ជិតខាង​បានឃើញ​ជន​រង​គ្រោះ​ ចាក់សោ​ទ្វារផ្ទះ​ដោយ​មាន​ឈាម​ហូរ​ជោក​ក្បាល ហើយ​អ្នក​ជិតខាង​ក៍បាន​ប្រាប់​ឲ្យ​ទៅ​ពេទ្យ តែ​បុរស​នោះ​ថា មិន​អី​ទេ រួច​អ្នក​ជិតខាង​ក៍​ចូល​ស​ម្រា​ន ស្រាប់តែ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ក៍​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​លើ​គ្រែ​ បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ ​សព​ជាងឈើ​ម្នាក់

ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ ​សព​ជាងឈើ​ម្នាក់

ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ ​សព​ជាងឈើ​ម្នាក់

ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ ​សព​ជាងឈើ​ម្នាក់

ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ ​សព​ជាងឈើ​ម្នាក់

ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ ​សព​ជាងឈើ​ម្នាក់