បើ​ដឹង​ថា​គេ Hack គណនី​ហ្វេសប៊ុក​របស់​យើង​ហើយ ចឹង​គួរ​ធ្វើ​យ៉ាង​ម៉េចទៅ?

ជាធម្មតា គណនីហ្វេសប៊ុក មិនអាចអោយ នរណាម្នាក់ Hack បាន ដោយងាយៗ នោះទេ ក៏ប៉ុន្តែមាន ហេតុផល មួយចំនួន ដែលអាចអោយ ពួកជនអនាមិក អាចទម្លុះចូល ក្នុងគណនី របស់យើង បានដោយងាយ ដោយក្នុងនោះ មានដូចជា ការកើតឡើង ដោយសារការចុច Link ផ្តេសផ្តាស ដែលមិនស្គាល់ប្រភព, តម្លើង ឬប្រើប្រាស់កម្មវិធី ដែលយើងមិន ស្គាល់ច្បាស់ រឺប្រើប្រាស់កម្មវិធី សម្រាប់ hack ផ្សេងៗជាដើម និងមួយទៀតនោះ ដោយសារតែ យើងធ្លាប់ប្រាប់ នរណាម្នាក់ នៅអ៊ីមែល និងលេខសម្ងាត់ របស់យើង។

បើ​ដឹង​ថា​គេ Hack គណនី​ហ្វេសប៊ុក​របស់​យើង​ហើយ ចឹង​គួរ​ធ្វើ​យ៉ាង​ម៉េចទៅ?

ហេតុផល ទាំងនេះហើយ ដែលគេអាច លួចយកគណនី របស់យើង បានយ៉ាងងាយ។ ចឹង បន្ទាប់ពីបានដឹងថា គណនីរបស់យើង ត្រូវបានគេ លួចហើយនោះ តើគួរធ្វើយ៉ាង ណាទៅ? សម្រាប់ប្រិយមិត្ត មួយចំនួន ប្រហែលជា ធ្លាប់ដឹងហើយ ថាត្រូវធ្វើ យ៉ាងណានោះ។ វិធីចម្បង ដែលយើង គួរតែធ្វើភ្លាមៗ គឺត្រូវប្តូរ លេខសម្ងាត់ គណនីហ្វេសប៊ុក របស់យើង អោយកាន់ តែលឿន តាមដែលអាច ធ្វើបាន។ ចៀសវាង អ្នកដែល លួចប្រើប្រាស់ គណនីរបស់យើង ប្តូរលេខសម្ងាត់ របស់យើង ធ្វើអោយយើង មិនអាច Log in ប្រើប្រាស់បាន។

សម្រាប់វិធីប្តូរ លេខសម្ងាត់ហ្វេសប៊ុកនោះ គឺជាដំបូង ត្រូវបើកកម្មវិធី Facebook នៅលើស្មាតហ្វូន របស់អ្នក រួចចូលទៅកាន់ More > Account Settings > General > Password > ត្រង់ Current Password សូមវាយ លេខសម្ងាត់ ដែលអ្នកកំពុង តែប្រើប្រាស់ > ត្រង់ New Password សូមវាយលេខ សម្ងាត់ថ្មី > ត្រង់ Re-type new password សូមវាយលេខ សម្ងាត់ថ្មី ម្តងទៀត > រួចចុចប៊ូតុង Change Password > ចុចជ្រើសយក Log out of other devices > និងចុចប៊ូតុង Continue ជាការស្រេច។

បើ​ដឹង​ថា​គេ Hack គណនី​ហ្វេសប៊ុក​របស់​យើង​ហើយ ចឹង​គួរ​ធ្វើ​យ៉ាង​ម៉េចទៅ?

សម្រាប់គន្លឹះនេះ យើងដឹងថា សម្រាប់មិត្តអ្នកអាន មួយចំនួនធំ បានដឹងហើយ តែសម្រាប់ ប្រិយមិត្ត មួយចំនួនតូច ដែលមិន សូវបាន តាមដានពី ពត៌មាន បច្ចេកវិទ្យានោះ គឺមិនទាន់ បានដឹងនៅ ឡើយទេ ហេតុ ដូចនេះហើយ សូមអ្នក ទាំងអស់គ្នា យល់ពី បញ្ហានេះផង ហើយបើអាច គួរតែ ចែករំលែក ពត៌មាននេះ ក្រែងលោ មានអ្នក ប្រើប្រាស់ខ្លះ មិនទាន់បានដឹង ដើម្បីពួកគាត់ អាចការពារ គណនី របស់ពួកគាត់ បានដោយ ខ្លួនឯង។

  • ដោយ: Mai
  • 9:14 AM, 15 May
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ