គន្លឹះ​ប្រែ​រាង​ឱ្យ​អែម​ដោយ​មិនចាំបាច់​តម​អាហារ​

6 Videos


អ្នកអាចបញ្ចុះទំងន់ដោយមិនចាំបាច់កាត់បន្ថយរបបអាហារ ឬតមអាហារ ប្រសិនបើអ្នកបានអនុវត្តនូវគន្លឹះងាយៗមួយចំនួនដូចតទៅនេះ : ទទួលទានអាហារពេលព្រឹកច្រើន
ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលមានទម្លាប់ទទួលទានឲ្យរួចៗនៅពេលព្រឹកតែងតែស្រូបយកម្ហូបអាហារច្រើន។ដូច្នេះប្រសិនបើអ្នកំពុងចង់បញ្ចុះទម្ងន់នោះត្រូវចាប់អារម្មណ៍ថា អាហារពេលព្រឹក ជះឥទ្ធិពលយ៉ាងច្រើនទៅដល់ទម្ងន់ ។ អ្នកទទួលទានស៊ុត២គ្រាប់ សម្រាប់អាហារពេលព្រឹកតែងតែប្រើប្រាស់ថាមពលច្រើនជាង ៦៥ភាគរយ បើប្រៀបធៀបជាមួយអ្នកទទួលទានអាហារផ្សេងទៀតដូចជានំប៉័ង ។ ក្រៅពីស៊ុត អ្នកអាចជ្រើសយកអាហារណាដែលសម្បូរទៅដោយជាតិប្រូតេអ៊ីន ។សម្រាប់អាហារពេលព្រឹកដូចជា ផ្លែឈឺ និងគ្រាប់ធញ្ញជាតិស្ងួត(គ្រាប់ស្វាយចន្ទី និងគ្រាប់ល្ពៅ ) ជាដើម ។

គ្រាប់ធញ្ញជាតិទាំងមូល
ចំណីអាហារកែច្នៃពីអង្ករសំរូប អង្ករដំណើប សណ្ដែក…ច្រើនតែរំលាយយឺតហេតុនេះ បន្ទាប់ពីទទួលទាន នោះអ្នកមាន
អារម្មណ៍ថាឆ្អែតបានយូរជាង ។ ក្រៅពីនេះគ្រាប់ធញ្ញជាតិទាំងមូល នៅរួមចំណែកជួយរក្សាបានជាតិស្ករក្នុងឈាម ហេតុនេះជួយ
បន្ថយអារម្មណ៍ឃ្លាន ។ ការសិក្សាមួយបានបង្ហាញថា អ្នកទទួលទានគ្រាប់ធញ្ញជាតិច្រើនកើនទំងន់ជាងទទួលទានតិច ។
ផ្លែឈើ
ការស្រាវជ្រាវបង្ហាញថា ការទទួលទានផ្លែឈើ មុនពេលបាយធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត ។ ទោះបីផ្លែឈើមានកាឡូរីតិច តែការទទួលទានវាមុនពេលបាយអាចទប់ស្កាត់ការបរិភោគបន្ថែមអាហារផ្សេងៗច្រើនទៀត ។ កត្តាដ៏សំខាន់មួយបញ្ជាក់ថាផ្លែឈើល្អសម្រាប់ការបញ្ចុះទំងន់វាមានផ្ទុកជាតិសរសៃយ៉ាងច្រើន ។ ជាតិសរសៃបង្កើតអារម្មណ៍ឆ្អែតយូរជាងទន្ទឹមនោះវាបន្ថយជាតិខ្លាញ់ស្រូបចូលសរីរាង្គ ។ អ្នកអាចទទួលទានផ្លែឈើសម្បូរជាតិសរសៃដូចជាផ្លែប៉ោមជាដើម នៅមុនពេលបាយ ។