ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯកទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី

១-​ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ម្តង​កាលពី​ព្រឹត្តិការណ៍ World Cup 2010 ដែល​បាន​យកឈ្នះ​អីុតា​លី​ក្នុង​វគ្គ​ជម្រុះ​ក្រុម​។ ស្លូ​វ៉ា​គី​ក៏​បាន​យកឈ្នះ​អេ​ស្ប៉ា​ញ​ផង​ដែរ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ក្របខ័ណ្ឌ Euro 2016 នេះ ។

ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី ជា​ក្រុម​ស្ថិត​ក្នុង​លំដាប់​មធ្យម​ក្នុង​ក្របខ័ណ្ឌ Euro 2016​នេះ ប៉ុន្តែ​ស្លូ​វ៉ា​គី​មាន​ប្រៀប​ជាង​គូប្រកួត​ដោយសារ​តែ​មាន​ខ្សែបម្រើ​ដែល​ចេញពី​ក្លិប​Napoli កីឡាករ Marek Hamsik ។ ស្លូ​វ៉ា​គី​ស្ថិត​ក្នុង​ពូ​ល​B​ជាមួយ​អង់គ្លេស​ព្រមទាំង Wales និង​រុ​ស្ស៊ី ផង​នោះ ស្លូ​វ៉ា​គី​អាច​មានឱកាស​ក្នុង​ការ​យកឈ្នះ​គូប្រកួត​ច្រើន តែ​ក៏​មិន​ប្រាកដ​ថា​អាច​ឈាន​ជើង​ឡើង​វគ្គ​ជម្រុះ​បាន​ខ្ពស់​ដែរ ។

២-​លទ្ធផល​ល្អ​៖ នេះ​ជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​របស់​ស្លូ​វ៉ា​គី ។
៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ប្រធាន​ក្រុម​និង​ជា​ខ្សែបម្រើ​ប្រយុទ្ធ​កីឡាករ​Marek Hamsik ជា​កីឡាករ​ដ៏​ឆ្នើម​មួយ​រូប​របស់​ប្រទេស​នេះ ដែល​អាច​រកបាន​៥​គ្រាប់​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក ។

៤-​គ្រូបង្វឹក​៖ លោក Jan Kozak ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​កាលពី​ខែកក្កដា​២០១៣​។ បច្ចុប្បន្ន​គ្រូបង្វឹក​រូប​នេះ​មាន​អាយុ​៦១​ឆ្នាំ ហើយ​លោក​ក៏​បាន​ដឹកនាំ​ក្លិប​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ​ស្លូ​វ៉ា​គី​លី​ក​ផង​ដែរ ។

៥-​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​)៖
-​អ្នកចាំទី​៖ Ján Mucha (Slovan Bratislava), Matúš Kozáčik (Viktoria Plzeň), Ján Novota (Rapid Wien), Martin Dúbravka (Esbjerg) ។
-​ខ្សែការពារ​៖ Martin Škrtel (Captain)( Liverpool), Ján Ďurica (Lokomotiv Moscow), Peter Pekarík (Hertha Berlin),     ​Tomáš Hubočan (Dynamo Moscow), Kornel Saláta (Slovan Bratislava), Dušan Švento (1. FC Köln), Norbert Gyömbér (Roma), Lukáš Tesák (FC Kairat) ។

-​ខ្សែបម្រើ​៖ Marek Hamsik (vice-captain) (Napoli), Stanislav Šesták (Ferencváros), Miroslav Stoch (Bursaspor), Vladimír Weiss (Al-Gharafa), Juraj Kucka (Milan), Viktor Pečovský (Žilina), Róbert Mak (PAOK), Ondrej Duda (Legia Warsaw), Patrik Hrošovský (Viktoria Plzeň), Erik Sabo (PAOK), Jan Gregus (Baumit Jablonec) ។

-​ខ្សែប្រយុទ្ធ​៖ Robert Vittek (Slovan Bratislava), Michal Ďuriš (Viktoria Plzeň), Adam Nemec (Willem II) ៕