សហរដ្ឋ⁣⁣អាមេរិក⁣ ក៏⁣មាន⁣អ្នក⁣នយោបាយ⁣ប្រព្រឹត្ត⁣អំពើ⁣ពុក⁣រលួយ⁣ដែរ⁣

យើង​ធ្លាប់​តែ​បាន​ដឹង​លឺថា អំពើ​ពុក​រលួយ​ភាគ​ច្រើន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ក្រីក្រ និង​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ ប៉ុន្តែ​ការ​ពិត​ទៅ​ប្រទេស​អ្នក​មាន​ និង​ប្រទេស​មហាអំណាច​ដូចជា​សហរដ្ឋអាមេរិក ក៏​មាន​អំពើ​ពុក​រលួយ​ដែរ​។

តាម Vocativ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អ្នក​នយោបាយ​ម្នាក់​នៅ New York ត្រូវ​បាន​កាត់​ទោស​ ពី​បទ​ល្មើស​អំពើ​ពុក​រលួយ នោះ​គឺ​លោក Dean Skelos អតីត​មេដឹក​នាំ​ក្រុម​ភាគ​ច្រើន​នៅ​ព្រឹទ្ធសភា​ មក​ពីរដ្ឋ New York រួម​និង​កូន​ប្រុស​របស់​លោក​ឈ្មោះ Adam អាយុ​៣៣ ឆ្នាំ ដែល​ត្រូវ​បាន​កាត់​ទោស​ ពី​បទ​ល្មើស​ចំនួន​ ៣ ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​ចំនួន​ ៨ នោះ​គឺ បទ​សូក​ប៉ាន់ បទ​គំរាម​កំហែង​ យក​ប្រាក់ និង​បទ​រួម​គំនិត​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត។ អាជ្ញាធរ​បាន​លើក​ឡើង​ថា អ្នក​ទាំង​ពីរ​នាក់​នេះ​ បាន​ប្រើប្រាស់​អំណាច​របស់​លោក Skelos នៅ​ក្នុង​រដ្ឋាភិបាល ដើម្បី​គម្រាម​កំហែង​យក​លុយ​ចំនួន​ ៣00,000 ដុល្លា ពី​ក្រុមហ៊ុន​ចំនួន​ពីរ​។​ អ្នក​ទាំង​ពីរ​អាច​ត្រូវ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​១៣០​ឆ្នាំ។

ជាមួយ​គ្នា​នេះ​ដែរ Vocativ ក៏​បាន​លើក​ឡើង​ពី​តួលេខ​អ្នក​នយោបាយ​អាមេរិក ដែល​ត្រូវ​បាន​កាត់​ ទោស​ពី​បទ​ល្មើស​ពុក​រលួយ នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ច្រើន​ផង​ដែរ​។ ​ក្នុង​នោះ​មាន ដូចជា រដ្ឋ New York មាន​អ្នក​នយោបាយ​១៤​រូប​ ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ទាក់ទង​នឹង​អំពើ ពុក​រលួយ នៅ​ចន្លោះ​ឆ្នាំ ២០១០ និង២០១៥។ ប៉ុន្តែ​បើ​រួម​បញ្ចូល​ទាំង​អ្នក​នយោបាយ​ដែល​ត្រូវ​បាន ចោទ​ប្រកាន់​ពី​បទ​ល្មើស​ពុក​រលួយ តែ​មិន​ត្រូវ​បាន​កាត់​ទោស ឬ​អ្នក​ដែល​ត្រូវ​បាន​ផាក​ពិន័យ​ និង​រិះគន់​ពី​ការ​ប្រព្រឹត្ត​ខុស​ក្រម​សីលធម៌​ ចំនួន​អ្នក​នយោបាយ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​មាន​ចំនួន ច្រើន​ជាង ៣០នាក់ ក្នុង​រយៈ​ពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ។

ចំណែក​រដ្ឋ Pennsylvania ជាប់​ចំណាត់​ថ្នាក់​លេខ២ ខាង​អំពើ​ពុក​រលួយ ដោយ​ក្នុង​នោះ ​មាន​ការ​កាត់​ទោស​ពី​បទ​ល្មើស​ពុក​រលួយ​ចំនួន ៨ នៅ​រវាង​ឆ្នាំ ២០១០ ដល់២០១៥។ ចំណែក​ពី​ឆ្នាំ​២០០០ ដល់ ២០១០ អ្នក​នយោបាយ​ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ពុក​រលួយ មាន​ចំនួន ១៦​នាក់ ។ ដូចនេះ សរុប​ពី​ឆ្នាំ​២០០០ ដល់ ២០១៥ មាន​អ្នក​នយោបាយ​ចំនួន​ ២៤ នាក់​ត្រូវ​បាន​កាត់​ទោស​ពី ​បទ​ល្មើស​ពុករលួយ​នៅ​ក្នុង​រដ្ឋ Pennsylvania។

រដ្ឋ Illinois វិញ​មាន​អ្នក​នយោបាយ​ចំនួន ៤ រូប ដែល​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ពុក​រលួយ​ ក្នុង​រយៈ​ពេល ១៥ ឆ្នាំ​មក​នេះ​៕

ប្រភព៖
ប្រែសម្រួល៖ សុផានី


  • សហរដ្ឋ⁣⁣អាមេរិក⁣ ក៏⁣មាន⁣អ្នក⁣នយោបាយ⁣ប្រព្រឹត្ត⁣អំពើ⁣ពុក⁣រលួយ⁣ដែរ⁣已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ចំនេះដឹង
Tags: