លោក ពេជ្រ កែវ​មុនី នាំ​យក​អំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព

លោក ពេជ្រ កែវ​មុនី នាំ​យក​អំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព



ភ្នំពេញ ៖ ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦​វេលា​ម៉ោង​៨និង៣០​នាទី​ព្រឹក ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ពេជ្រ កែវ​មុនី ប្រធាន​កិត្តិយស​គណៈ​កម្មាធិការ​អនុសាខា និង​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ផ្តល់ជូន​គ្រួសារ ស្ត្រី​មេម៉ាយ មាន​ជីវភាព​ខ្វះខាត​មុខរបរ​ជា​កម្មការិនី​រោងចក្រ មាន​កូន​ក្នុង​បន្ទុក​ចំនួន​១​នាក់ ស្នាក់នៅ​ផ្ទះ​ជួល​លេខ​៦F ស្ថិតនៅ​ក្រុម​ទី​៥ ភូមិ​ដំណក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​សម្តែង​នូវ​ការ​អាណិតអាសូរ​ជា​ពន់ពេក និង​សូម​ឲ្យ​ក្មួយ​ស្រី​កុំ​អស់សង្ឃឹម ជា​ពិ​សេស​កាកបាទក្រហមកម្ពុជា ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​ប្រធាន​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់ និន្នាការ ពូជសាសន៍ ពណ៌​សម្បុរ សាសនា​អ្វី​ឡើយ។ អំណោយ​ម​នុស្ស​ធម៌​ដែល​នាំ​យក​មក​ផ្ដល់ជូន​រួមមាន សម្ភារៈ​ប្រើប្រាស់​ផ្ទះបាយ​មួយ​ចំនួន​អង្ករ​៣០​គីឡូក្រាម​, ឃី​ត​១​កញ្ចប់​, ( មុង ភួយ ក្រមា ) ត្រីខ​១​យួរ​, មី​១​កេស​, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​១​កេស ទឹកក្រូច​២​កេស​, ទឹកត្រី​១​យួរ​, និង​ថវិកា​បាន​មក​ពី​សប្បុរសជន​ចំនួន​១៥​ម៉ឺន​រៀល៕

លោក ពេជ្រ កែវ​មុនី នាំ​យក​អំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព លោក ពេជ្រ កែវ​មុនី នាំ​យក​អំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព លោក ពេជ្រ កែវ​មុនី នាំ​យក​អំណោយ​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ជីវភាព