ទាហាន​ថៃ​ចាប់​ពលករ​ខ្មែរ​ចំណាកស្រុក​១៥​នាក់​យក​ទៅ​ឃុំខ្លួន​ឯ​១៦​នាក់​ផ្សេងទៀត​រត់​រួច​

ទាហាន​ថៃ​ចាប់​ពលករ​ខ្មែរ​ចំណាកស្រុក​១៥​នាក់​យក​ទៅ​ឃុំខ្លួន​ឯ​១៦​នាក់​ផ្សេងទៀត​រត់​រួច​



ប៉ោយប៉ែត ៖ ពលករ​ខ្មែរ​១៥​នាក់​ក្នុង​ចំណោម​៣០​នាក់​ត្រូវ​ទាហាន​ថៃ​ ចាប់​ខណៈ​ដែល​ពលករ​ខាងលើ​នោះ​កំពុង​ជិះ​រថយន្ត​ចូល​ទៅ​ស៊ីឈ្នួល​កាប់​ឈើ​ក្រញូង​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ថា​ន់​ឡាន​ក្នុង​ដី​ថៃ​កន្លងទៅ​ឯ​១៥​នាក់​ដែល​រត់​រួច​នោះ​ខាង​សមត្ថកិច្ច​ថៃ​កំពុង​តាម​ចាប់ខ្លួន​ហើយ​។

តាម​សេចក្តី​រាយ​ការណ៍​ពី​ដី​ថៃ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ក្នុង​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​តំបន់​ព្រៃ​បាន​វ៉ាំ​ង​ថាក់​លុះ​កៅ​ ក្នុង​ភូមិ​១២​ ឃុំ​កែង​ឌី​នស​​រ ស្រុក​ណា​ឌី​ ខេត្ត​ប្រា​ជីន​បុរី​ ប្រទេស​ថៃ ​សេចក្តី​រាយ​ការណ៍​ដដែល​បាន​បន្ត​ទៀត​ថា ពលករ​៣០​នាក់​នោះ​ក៏ជិះ​រថយន្ត​កូ​រេ​ហុក​ឡរ​ ដើម្បី​ចូល​ទៅ​កាប់​ឈើ​ក្រញូង​ក្នុង​តំបន់​ខាងលើ​នោះ ​ហើយក៏​ត្រូវ​ទាហាន​ថៃ​ស្ទាក់​ហៅ​សួរនាំ ​ក្រោយមក​ក៏មាន​ពលករ​ខ្មែរ​១៥​នាក់​បាន​រត់​រួច​នៅសល់​១៥​នាក់​កំពុង​ឃុំខ្លួន​នៅ​ក្នុង​ខេត្ត​ខាងលើ​នោះ​ ហើយ​សមត្ថកិច្ច​ថៃ​ដកហូត​យក​អាណា​ងោង​២​គ្រឿង​ផ្លែ​រណា​៤​សន្លឹក​ នឹង ​សម្ភារៈ​ផ្ទាល់​ខ្លួន​មួយ​ចំនួន៕

ទាហាន​ថៃ​ចាប់​ពលករ​ខ្មែរ​ចំណាកស្រុក​១៥​នាក់​យក​ទៅ​ឃុំខ្លួន​ឯ​១៦​នាក់​ផ្សេងទៀត​រត់​រួច​ ទាហាន​ថៃ​ចាប់​ពលករ​ខ្មែរ​ចំណាកស្រុក​១៥​នាក់​យក​ទៅ​ឃុំខ្លួន​ឯ​១៦​នាក់​ផ្សេងទៀត​រត់​រួច​