រន្ទះ​បាញ់​យ៉ាង​សាហាវ ២​ ថ្ងៃ​​ស្លាប់​ ​៥០​ នាក់​ នៅ​បង់ក្លាដេស

មនុស្ស​ប្រមាណ​ជាង​៥០​នាក់ នៅ​ប្រទេស​បង់ក្លាដេស ​បាន​​បាត់បង់​ជីវិត​ ដោយសារ​គ្រោះ​ធម្មជាតិ​រន្ទះ​បាញ់ ត្រឹម​រយៈពេល​តែ ​២ ​ថ្ងៃ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​ប៉ូលិស។

 

រន្ទះ​បាញ់​យ៉ាង​សាហាវ ២​ ថ្ងៃ​​ស្លាប់​ ​៥០​ នាក់​ នៅ​បង់ក្លាដេស

 

ក្នុង​ចំណោម​អ្នក​ស្លាប់​​ចំនួន ​៥១ ​​នាក់ ភាគ​ច្រើន​បាន​កើត​ឡើង​នៅ​តាម​វាល​ ពេល​ពួកគេ​​ធ្វើ​ដំណើរ​ទៅ​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ។ ប៉ុន្តែ​ក្នុង​នោះ ក៏​មាន​ក្មេង​ប្រុស ​២​ នាក់ បាន​ស្លាប់​ដោយសារ​រន្ទះ​បាញ់​នេះ ពេល​ពួកគេ​​កំពុង​លេង​បាល់ទាត់​ពេល​ភ្លៀង​ធ្លាក់ ​និង​ក្មេង​ម្នាក់​ទៀត​ បាន​ស្លាប់​ពេល​​​ទៅ​រើស​ផ្លែ​ស្វាយ។

 

អ្នក​ជំនាញ​យល់​ឃើញ​ថា កត្តា​ដែល​ធ្វើ​ឲ្យ​មាន​រន្ទះ​ដ៏​កាច​សាហាវ​នេះ​កើត​មាន​​ឡើង ដោយសារ​តែ​ប្រទេស​នេះ ​បាន​កើន​ឡើង​សីតុណ្ហភាព​ខ្លាំង និង​ព្រោះ​តែ​បាត់បង់​ព្រៃឈើ​ច្រើន ​ដោយសារ​ការ​​កាប់​បំផ្លាញ។

 

រន្ទះ​បាញ់​យ៉ាង​សាហាវ ២​ ថ្ងៃ​​ស្លាប់​ ​៥០​ នាក់​ នៅ​បង់ក្លាដេស

 

​បើ​តាម​របាយការណ៍​ពី VOA ​​បាន​ឲ្យ​ដឹង​ថា ​កាល​ឆ្នាំ​២០១៥ ​នៅ​ប្រទេស​បង់ក្លាដេស មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​រន្ទះ​បាញ់​តែ​ ៥១ ​នាក់​ទេ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦​នេះ​វិញ គិត​​ត្រឹម​ខែ​​មិនា​មក គឺ​មាន​អ្នក​ស្លាប់​ដល់​ទៅ ​៩១​ នាក់​ហើយ ខណៈ​ដែល ​២ ​ថ្ងៃ​ចុង​ក្រោយ​​នេះ ស្លាប់​ដល់​ទៅ​​ជាង ​៥០ ​​នាក់៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc