គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃ ស្លាប់​០៧​នាក់ របួស​៥១​នាក់

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​១៣ និង​១៤ ឧសភា ២០១៦ កើតឡើង​ចំនួន​១៩​លើក ក្នុង​នោះ​យប់​០៨​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​០៧​នាក់ រង​របួសធ្ងន់​២១​នាក់ (​ស្រី​៧​នាក់​) និង​របួសស្រាល​៣០​នាក់ (​ស្រី​១៨​នាក់​) ។ 

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៣២​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​២០​គ្រឿង​, រថយន្ត​ធុន​តូច​៨​គ្រឿង​, រថយន្ត​ធុន​ធំ​៣​គ្រឿង​, យាន​ផ្សេង​ៗ១​គ្រឿង​។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​៥​លើក (​ស្លាប់​ម្នាក់​), ស្រវឹង​២​លើក​(​ស្លាប់​ម្នាក់​) ប្រជែង​៤​លើក (​ស្លាប់​៣​នាក់ ), បត់​គ្រោះថ្នាក់​៣​លើក​, មិន​គោរព​សិទ្ធិ​១​លើក​, កត្តា​យានយន្ត​៣​លើក (​ស្លាប់​២​នាក់​), ងងុយដេក​១​លើក ក្នុង​នោះ​មិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​២៣​នាក់ យប់​១២​នាក់ ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួម​មាន​ផ្លូវជាតិ​ចំនួន​១៣​លើក​, ផ្លូវ​ខេត្ត ក្រុង​៣៤​លើក​, ផ្លូវលំ​២​លើក ។ យានយន្ត​បង្កហេតុ រួម​មាន ម៉ូតូ​៨​លើក​, រថយន្ត​ធុន​តូច​៧​លើក​, រថយន្ត​ធុន​ធំ​៣​លើក​, គោ​យន្ត​១ ។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ បាន​ឲ្យ​ដឹង​ទៀត​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួម​មាន​ខេត្តកណ្តាល ១​លើក ស្លាប់​ម្នាក់ របួស​ម្នាក់​, កំពង់ស្ពឺ ១​លើក ស្លាប់​២​នាក់​, កំពង់ចាម ១​លើក ស្លាប់​ម្នាក់ របួស​២​នាក់​, កំពង់ធំ ២​លើក ស្លាប់​១២​នាក់ របួស​ម្នាក់​, បន្ទាយ​មាន​ជ័យ ១​លើក របួស​៤​នាក់ (​ស្រី​ម្នាក់​), ស្ទឹង​ត្រែង ១​លើក ស្លាប់​ម្នាក់ និង​ខេត្តកោះកុង ២​លើក របួស​២០​នាក់ (​ស្រី​១៤​នាក់​) ។ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស​១០.៣៩០​គ្រឿង​, អប់រំ​៣.៧៩៨​គ្រឿង​, ពិន័យ​៦.៥៩២​គ្រឿង ៕