ស្រី​ស្រស់​ក្រុម​ Girl’s Day ​ថា​បុរស​សង្ហារ​​ ល្អ​បាន​តែ ​៣ ​ឆ្នាំ​ប៉ុណ្ណោះ

Yura សមាជិក​ក្រុម​ Girl’s Day ​បាន​និយាយ​ពី​​​បុរស​ដែល​នាង​ប្រាថ្នា​ក្នុង​កម្មវិធី​ទូរទស្សន៍​ឈ្មោះ​ “Tasty Road”។

 

ស្រី​ស្រស់​ក្រុម​ Girl’s Day ​ថា​បុរស​សង្ហារ​​ ល្អ​បាន​តែ ​៣ ​ឆ្នាំ​ប៉ុណ្ណោះ

 

នៅ​អំឡុង​កម្មវិធី​​ Yura ​និង​ Kim Min Jung​ ដែល​ជា​ពិធីការ​នី​ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ចូល​រួម​បាន​និយាយ​គ្នា​អំពី​​បុរស​​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គេ​ម្នាក់ៗ។ Kim Min Jung បាន​​លើក​ឡើង​មុន​គេ​ថា​៖ “ខ្ញុំ​មិន​​គិត​គូរ​ពី​រូប​សម្បត្តិ​ខាង​ក្រៅ​ខ្លាំង​ក្លា​នោះ​ទេ។ ខ្ញុំ​ចូល​ចិត្ត​បុរស​​ដែល​មាន​​អត្ត​ចរិត​ល្អ​ជា​ជាង​រូប​សម្បត្តិ”។

 

ស្រី​ស្រស់​ក្រុម​ Girl’s Day ​ថា​បុរស​សង្ហារ​​ ល្អ​បាន​តែ ​៣ ​ឆ្នាំ​ប៉ុណ្ណោះ

 

ភ្លាមៗ​នោះ​ Yura បាន​ឯកភាព​នឹង​ការ​លើក​ឡើង​របស់​ Kim Min Jung ​ដោយ​ឆ្លើយ​តប​ថា​៖ “​រូប​សម្បត្តិ​ល្អ​ គឺ​មាន​សុពលភាព​​ត្រឹម​បី​ឆ្នាំ​ប៉ុណ្ណោះ អ្នក​ត្រូវ​រក​បុរស​ណា​​ដែល​មាន​អត្តចរិត​ល្អ”៕
​​​​

ចុច​អាន៖ ហេតុ​ផល​​សាមញ្ញ​មួយ​ធ្វើ​ឲ្យ​តួ​ស្រី​ F4 កូរ៉េ​​​បាក់​ចិត្តលើគូ​ដណ្ដឹង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ AllKpop​​​​​