រឿង​ដ៏​អស្ចារ្យ ពេល​អ្នក​ដាក់​ផ្លែ​ក្រូចឆ្មារ​ពុះ​ជា​៤​នៅជាប់​គ្រែ​ដេក មុនពេល​ចូល​ដំណេក​

មនុស្សជាច្រើនពុំមានជំនឿលើខាមពលសកម្ម ឬ អសកម្ម ក៏ដូចជាឥទ្ធិពលរបស់វាលើជីវិតរបស់ពួកគេ ។

ជាក់ស្តែង ឋាមពលអសកម្ម វាអាចជះឥទ្ធិពលដល់សុខភាព ទំនាក់ទំនងនឹងអ្នកដទៃ រួមទាំងជោគជ័យរបស់អ្នក ។ ទោះបីយើងទទួលបានការអប់រំឲ្យជឿលើអ្វី ដែលមនុស្សលោកបានយល់ និងស្រាយបញ្ជាក់បានក្តី តែឋាមពលសកម្ម និងអសកម្ម វានៅតែដើរតួនាទីជួយបន្លាស់ប្តូរជីវិតរបស់អ្នកទាំងស្រុងបាន ។

ប្រសិនបើអ្នកចង់កែសម្រួលជីវភាព ចាំបាច់អ្នកត្រូវស្វែងយល់ពីវិធីណែនាំឋាមពលសកម្ម ចូលមកក្នុងផ្ទះ ហើយយើងនឹងចង្អុលប្រាប់ពីរបៀបទាំងនេះដល់អ្នក ។ មានស្នៀតងាយស្រួលមួយ ជួយឲ្យលំនៅដ្ឋានរបស់អ្នកមានពោរពេញដោយឋាមពលសកម្ម តាមបែបងាយស្រួលនោះគឺៈ តម្រូវឲ្យមានផ្លែក្រូចឆ្មារស្រស់ប៉ុន្មានផ្លែប៉ុណ្ណោះ ។

ក្រូចឆ្មារមានប្រយោជន៍ដល់សុខភាព ហើយអាចជួយព្យាបាលជំងឺច្រើនមុខ ។ ទន្ទឹមនោះ ពិនិត្យលើជ្រុងឋាមពលវិញ វាក៏មានប្រយោជន៍ច្រើនយ៉ាងដែរ ។ វាអាច បច្ចុប្បន្នឋាមពលអាក្រក់ ស្តារមកវិញនូវតុល្យភាព និងនាំបន្ថែមនូវជោគជ័យ ។

អ្នកអាចប្រើប្រាស់ក្រូចឆ្មារតាមវិធីងាយៗខាងក្រោមនេះ ដើម្បីបច្ចុប្បន្ន ឋាមពលក្នុងផ្ទះ ឲ្យមានតុល្យភាពគឺៈ

– របៀបងាយទី១ គឺក្នុងបន្ទប់និមួយៗ អ្នកដាក់ផ្លែក្រូចឆ្មារ៣ តាមគ្រប់បន្ទប់ ហើយដាក់ផ្លាស់ប្តូរវាចោល នៅពេលវាប្តូរពណ៌ទៅជាលឿង ឬ ខ្មៅ ។

– អ្នកក៏អាចយកទឹកភ្លៀងដាំបំពុះសំបកក្រូចឆ្មារ ។ ពេលរួចរាល់ នោះអ្នកអាចយកវាតាមខ្លួន ប្រៀបដូចជាយន្តគាថា ព្រោះវាជួយស្រូបយកឋាមពលអាក្រក់ និងការពារអ្នកពីអំពើទុច្ចរិតផ្សេងៗ ។

– អ្នកអាចយកចានថ្ម១ ឬ ក៏ចានដី រួចចាក់អង្កររាយឲ្យស្មើ រួចយកក្រូចឆ្មារ ៩ ផ្លែ ១ ផ្លែពីខាងលើ ៨ ផ្លែ រាយស្មើលើចាន ហើយយកវាទៅដាក់លើទូទឹកកក ។

– អ្នកក៏អាចយកទឹកក្រូចឆ្មារលាយនឹងទឹកបន្តិច រួចដាក់ក្នុងដប បាញ់វាជុំវិញផ្ទះ ពិសេសនៅតាមជ្រុងបន្ទប់ ។ វានឹងជួយកម្ចាត់ចោលឋាមពលអាក្រក់ ធ្វើឲ្យលំនៅដ្ឋានរបស់អ្នកពោរពេញដោយឋាមពលសកម្ម ។

– ប្រសិនបើអ្នកចង់បានគូស្នេហ៍ នោះគប្បីយកផ្លែក្រូច៣ផ្លែ ដាក់ក្នុងចាន រួចទុកក្បែរគ្រែដេក ។ ផ្លាស់ប្តូរវាជានិច្ច ពេលវាប្តូរទៅពណ៌ខ្មៅ ឬ លឿង ។

– សំរាប់ការប្រមូលយកឋាមពលអាក្រក់អស់ពីផ្ទះ ក្នុង១ថ្ងៃៗ នោះអ្នកយកផ្លែក្រូចឆ្មារ១ពុះជា៤ដាក់ក្នុងចាន ហើយរោយអំបិលជុំវិញតាមរាងជារង្វង់មូល ។ យកចាននេះដាក់ក្រោមគ្រែ មុនពេលអ្នកចូលដេក ឬ ដាក់ក្បែរគ្រែក៏បាន ។ ពេលព្រឹកឡើងកុំប៉ះពាល់វា ដោយកាន់ចាននេះចាក់ទៅក្នុងនោះ ចូលក្នុងថង់ប្លាស្ទីក ហើយគ្រវែងចេញផុតពីផ្ទះ ។ ធ្វើបែបនេះ ៣ ថ្ងៃ ជាប់ៗគ្នា នោះអ្នកចាំមើលពីជីវិតរបស់អ្នក មានផ្លាស់ប្តូរតាមទិសដៅមួយប្រសើរជាងដែរ ឬ អត់ ៕

ប្រភព៖ ksn

អ្នកនឹងចូលចិត្ត

  • រឿង​ដ៏​អស្ចារ្យ ពេល​អ្នក​ដាក់​ផ្លែ​ក្រូចឆ្មារ​ពុះ​ជា​៤​នៅជាប់​គ្រែ​ដេក មុនពេល​ចូល​ដំណេក​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:សុខភាព
Tags: