Terry អួល​ដើម​ករ ​ស្រក់​ទឹក​ភ្នែក​ ក្នុង​កម្មវិធី​ផ្តល់​រង្វាន់​​កីឡាករ​ឆ្នើម ​ប្រចាំ​ឆ្នាំ​របស់ Chelsea

ខ្សែ​ការ​ពារ John Terry បាន​អួល​ដើម​ក​ស្រក់​ទឹក​​ភ្នែក​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ខណៈ​ដែល​​រូប​គេ​បាន​​រំ​ជួល​ចិត្ត​​ទាក់​ទង​នឹង​អាជីព​ក្នុង​ក្លិប Chelsea របស់​​គេ ដែល​នៅ​តែ​អាច​បញ្ចប់​ក្នុង​ពេល​បញ្ចប់​រដូវ​​កាល​នេះ បើ​ទោះ​បី​មាន​ការ​ផ្តល់​សំណើ​នូវ​​ការ​ចុះ​កុង​ត្រា​ថ្មី​មួយ​ក៏​ដោយ​។
terry-cover

Terry វ័យ​៣៥​ឆ្នាំ ត្រូវ​បាន​​ផ្តល់​សិទ្ធិ​ឲ្យ​ផ្តល់​រង្វាន់​ក្នុង​កម្ម​វិធី​​ផ្តល់​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ក្លិប Chelsea ហើយ​​រូប​គេ​បាន​​រំ​ជួល​ចិត្ត​យ៉ាង​ខ្លាំង និង​មិន​បាន​​ឡើង​លើ​ឆាក​ដើម្បី​​ថ្លែង​សន្ទ​រ​ក​ថា នៅ​កីឡ​ដ្ឋាន Stamford Bridge​ ឡើយ​។

អតីត​មិត្ត​រួម​ក្រុម​របស់​គេ​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង Didier Drogba, Frank Lampard, Gianfranco Zola និង Ashley Cole សុទ្ធ​សឹង​បាន​ស្ថិត​ក្នុង​ចំណោម​​អ្នក​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​រូប​ភាព​វី​ដេ​អូ​មួយ​ទាក់​ទង​នឹង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​៧០៣​របស់​គេ​​សម្រាប់ Chelsea​។ ក្នុង​កម្ម​វិធី​នេះ ខ្សែ​បម្រើ​អន្តរ​ជាតិ​ប្រេស៊ីល Willian បាន​ឈ្នះ​ទាំង​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ក្លិប និង​ពាន​កីឡាករ​ឆ្នើម​ក្នុង​ចំណោម​​កីឡាករ​ប្រចាំ​ឆ្នាំ​៕

terry5

terry4

terry2

terry1

  • Terry អួល​ដើម​ករ ​ស្រក់​ទឹក​ភ្នែក​ ក្នុង​កម្មវិធី​ផ្តល់​រង្វាន់​​កីឡាករ​ឆ្នើម ​ប្រចាំ​ឆ្នាំ​របស់ Chelsea已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កីឡា