ការដាក់តាំង ​រូបសំណាក​ និង​គំនូរ​សត្វ ​នាគ​រាជ សមស្របហុងហ៊ុយ

តាមហុងស៊ុយ រូបសំណាកសត្វនាគរាជ ឬគំនូរជានិមិត្តសញ្ញាមួយដ៏ល្អ ព្រោះសត្វនាគរាជ គឺជាសត្វដែលនាំមកនូវអំណាច កម្លាំងថាមពល និងសំណាងល្អ ។

ការដាក់តាំង ​រូបសំណាក​ និង​គំនូរ​សត្វ ​នាគ​រាជ សមស្របហុងហ៊ុយ

– អត្ថន័យនិងនិមិត្តសញ្ញានៃសត្វនាគរាជ
តាមឯកសារទំនៀមទម្លាប់នៃវប្បធម៌របស់ចិន សត្វនាគរាជ គឺជាសត្វម្យ៉ាងដែលមានថាមពលនិងសមត្ថភាពអាចគ្រប់គ្រងអ្វីៗបាន អាចហៅខ្យល់ ភ្លើង ទឹក និងពពកបានយ៉ាងសេរី ។ ដោយសារតែហេតុនេះហើយ ទើបគេជឿថា ការយកសត្វនាគរាជដាក់នៅក្នុងគេហដ្ឋាន ឬ កន្លែងធ្វើការ គឺល្អបំផុតសម្រាប់ម្ចាស់ផ្ទះ ឬម្ចាស់ក្រុមហ៊ុនដែលប្រកបការងារមុខជំនួញពាក់ព័ន្ធនឹងផ្នែកកសិកម្ម និងការងារដែលទាក់ទងនឹងបរិយាកាស ។

ជាមួយនេះ នាគរាជក៏មានអ្នកជឿថា ជាសត្វដែលនាំមកនូវលាភសំណាង ភាពជោគជ័យ និងការរីកចម្រើនផងដែរ ។ លើសពីនេះ បើសិនជាគេយករូបនាគរាជ ដែលមានកាន់ត្បូង គ្រីស្ទាល់ ឬ ពាំគជ់នៅក្នុងមាត់ ឬនៅក្រោមក្រញាំជើងទៅដាក់ក្នុងផ្ទះ ឬក៏ការិយាល័យធ្វើការនោះ មិនត្រឹមតែនាំមកនូវថាមពល និងអំណាចប៉ុណ្ណោះទេ ថែមទាំងនាំមកនូវលុយកាក់ និងជោគវាសនាល្អថែមទៀតផង ។ ធម្មតា រូបសំណាករបស់សត្វនាគរាជនេះ មានពណ៌ក្រហម បៃតង និងពណ៌មាស ។ នៅក្នុងនោះនាគរាជពណ៌ក្រហម គឺជានិមិត្តរូបតំណាងឱ្យថាមពល សំណាង រំភើប និងភាពខ្លាំងក្លា ។ ពណ៌បៃតងតំណាងឱ្យសំណាងល្អ ភាពរីកចម្រើន និងសុភមង្គល ។ ចំណែកពណ៌មាសនាំមកនូវទ្រព្យសម្បត្តិ អំណាច និងភាពសម្បូរសប្បាយព្រមទាំងសេចក្តីសុខ ។
ការដាក់តាំង ​រូបសំណាក​ និង​គំនូរ​សត្វ ​នាគ​រាជ សមស្របហុងហ៊ុយ

– តាំងរូបសំណាកឬផ្ទាំងគំនូរសត្វនាគរាជនៅទីណា
ការរកទិសនិងទីតាំងក្នុងការដាក់ក៏ជារឿងសំខាន់ និង ចាំបាច់បំផុតដែរ បើដាក់ត្រូវតាមក្បួនហុងស៊ុយនោះនឹងនាំមកនូវអ្វីៗដូចការប៉ងប្រាថ្នា តែបើសិនជាដាក់កន្លែងខុសវិញ អាចនាំមកនូវផលអវិជ្ជមានដល់ម្ចាស់ផ្ទះ ។ អ្នកត្រូវយករូបសំណាកនេះដាក់នៅទិសអាគ្នេយ៍នៃគេហដ្ឋានឬ ក្នុងការិយាល័យធ្វើការ ហើយកន្លែងមួយចំនួនដែលមិនគួរយករូបសំណាកនេះទៅទុកនោះ មានដូចជាបន្ទប់ដេក បន្ទប់ទឹក ការ៉ាស់ឡាន និងបន្ទប់ដាក់អីវ៉ាន់ ពីព្រោះបន្ទប់ទាំងនេះជាបន្ទប់ដែលធ្វើសកម្មភាព មិនស័ក្តិសមយកទៅដាក់នៅទីនោះឡើយ ។ បន្ទប់ដែលអាចដាក់រូបសំណាកនាគរាជនេះបាន គឺបន្ទប់ទទួលភ្ញៀវ ។

កំហុសធំមួយទៀតនោះ គឺថានាគរាជមានរហូតដល់ទៅ៩ប្រភេទតែយកល្អ គួរយកតែប្រាំប្រភេទបានហើយ ។ ក្នុងការយកទៅទុកនៅក្នុងគេហដ្ឋាននោះមិនឱ្យដាក់ខ្ពស់ហួសពីភ្នែករបស់ម្ចាស់ផ្ទះឡើយ ។ ជាងនេះទៅទៀតកុំដាក់មុខនាគរាជឱ្យបែរចំបង្អួច ទ្វារ ឬនៅជាប់ជញ្ជាំងពេក ៕
ការដាក់តាំង ​រូបសំណាក​ និង​គំនូរ​សត្វ ​នាគ​រាជ សមស្របហុងហ៊ុយ
ការដាក់តាំង ​រូបសំណាក​ និង​គំនូរ​សត្វ ​នាគ​រាជ សមស្របហុងហ៊ុយ
បណ្តាំគ្រូហុងស៊ុយ!

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ការដាក់តាំង ​រូបសំណាក​ និង​គំនូរ​សត្វ ​នាគ​រាជ សមស្របហុងហ៊ុយ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ចំនេះដឹង
Tags: