Sergio Aguero ជួយ​ Argentina ឈ្នះ Uruguay ១-០ នៃ​ពាន Copa America 2015

ការ​ប្រកួត​ជុំ​ទី២ នៃ​ពាន​រង្វាន់ Copa America ២០១៥ ​ក្នុង​ពូល B ធ្វើ​ឡើង​នៅ​ពហុ​កីឡាដ្ឋាន ​Estadio La Portada​ នៃ​ប្រទេស​ Chile រវាង​ក្រុម​ Argentina និង Uruguay ដោយ​ Argentina ស៊ី ១ ចប់​ការប្រកួត​ព្រឹកមិញ។

ក្រុម Argentina បាន​នាំ​មុខ​មុន​ដោយថ្វីក្បាល​កីឡាករ Sergio Aguero នៃ​នាទី ៥៦ ខណៈ​​កីឡាករ​ខ្សែ​ការពារ​ P. Zabaleta លើក​បាល់​ដ៏​ល្អ​​ឲ្យ ​ទើបខ្សែប្រយុទ្ធរូបនោះទែត​បញ្ចូល​ទី​ដោយ​ងាយ។​​ មួយ​គ្រាប់​នាំ​សំណាង​នោះ​ធ្វើអោយ Argentina​ នាំ​មុខ​រហូត​ដល់​ចប់​ការ​ប្រកួត។ ដូច្នេះ​ក្រុម​ Argentina ទទួល​បាន​ ៣​ពិន្ទុ ​បន្ថែម​ឈរ​លើ​កំពូល​តារា​ ពូល B ដោយ​មាន​៤ ពិន្ទុ​ក្នុង​ដៃ។ ខណៈ​ពេល​ក្រុម Paraguay យក​ឈ្នះ Jamaica ១-០ មាន​៤​ពិន្ទុក្នុង​លំដាប់​ទី២ នៃពូល B តាមពីក្រោយក្រុម Argentina ។

ប្រភព៖ Youtube


  • Sergio Aguero ជួយ​ Argentina ឈ្នះ Uruguay ១-០ នៃ​ពាន Copa America 2015已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: