Galaxy C5 បំពាក់​ RAM 4 GB ​​អាច​​ថ្លៃ​ត្រឹម​ ២៤៦​ ដុល្លារ​

កន្លង​មក​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​ថា​ក្រុមហ៊ុន​ Samsung គ្រោង​បញ្ចេញ​លក់​ទូរសព្ទ​ម៉ូដែល​ C5 និង​ C7 ដើម្បី​វាយ​លុក​ទីផ្សារ​ប្រទេស​ចិន។

 

Galaxy C5 បំពាក់​ RAM 4 GB ​​អាច​​ថ្លៃ​ត្រឹម​ ២៤៦​ ដុល្លារ​

 

ម៉ូដែល​ Galaxy C5 និង​ C7 មា​ន​លក្ខណៈ​ខុស​គ្នា​តែ​ត្រង់​ទំហំ​អេក្រង់​ និង​ទំហំ​ថ្ម​ តែ​ប៉ុណ្ណោះ ដោយ​ C5 រំពឹង​ថា​ប្រើ​អេក្រង់​ ៥,២​អ៊ីញ​ និង​ C7 អេក្រង់​ ៥,៧​អ៊ីញ។ កម្រាស់​របស់​ទូរសព្ទ​រំពឹង​ថា​មាន​ត្រឹម​ ៦​ម.ម​ ទៅ​ ៧​ម.ម​ ហើយ​ទំហំ​ថ្ម​វិញ​​គឺ​ចន្លោះ​ពី​ ២៦០០mAh ទៅ​ ៣៣០០mAh។

 

លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​អាច​មាន​​បំពាក់​បន្ទះ​ Chip Snapdragon 617, RAM ទំហំ​ ៤GB និង​អង្គ​ផ្ទុក​ទិន្នន័យ​​ក្នុង​ម៉ាស៊ីន​ទំហំ​ ៣២GB។ ចំពោះ​កាមេរ៉ា​វិញ​បើ​តាម​ពាក្យ​ចចាមអារ៉ាម​គឺ​មាន​ទំហំ​ ១៦MP ដែល​មាន​កាមេរ៉ា​ខាង​មុខ​សម្រាប់​ Selfie ទំហំ​ ៨MP។

 

Galaxy C5 បំពាក់​ RAM 4 GB ​​អាច​​ថ្លៃ​ត្រឹម​ ២៤៦​ ដុល្លារ​

 

ពិសេស​លើស​ពី​នេះ​គឺ​តម្លៃ​​របស់​ទូរសព្ទ។​ បើ​តាម​ឯកសារ​លេច​ធ្លាយ​ចុង​ក្រោយ​បង្ហាញ​ថា​ Galaxy C5 នឹង​មាន​តម្លៃ​ត្រឹម​ ២៤៦​ដុល្លារ​ ចំណែក​ឯ​ Galaxy C7 នឹង​មាន​តម្លៃ​ត្រឹម​ ២៧៦​ដុល្លារ​ ប៉ុណ្ណោះ៕​​​​​

 

ចុច​អាន៖ 6s, S7 Edge, HTC 10, G5 មួយ​ណា​បង្ហាញ​​រូបភាព​ក្រោម​ពន្លឺ​ថ្ងៃ​បាន​ល្អ​ជាង?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​​