សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​បរទេស

នៅ​វេលា​ព្រឹក​នេះ​ Bosba Media បាន​កំពុង​រៀប​ចំ​កម្មវិធី​សិក្ខា​សាលា​​មួយ​ស្ដី​ពី​ការ​តែង​និពន្ធ​ដែល​មាន​សិក្ខាកាម​ចូល​រួម​ប្រមាណ​ជា​ជិត ​៤០ ​នាក់​ដែល​កម្មវិធី​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង ​៥​ ល្ងាច​។

 

សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​បរទេស

 

 

សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​បរទេស

 

លោក យ៉ង ពៅ នាយក​គ្រប់​គ្រង Bosba Media លើក​ឡើង​ថា ការ​រៀបចំ​សិក្ខា​សាលា​នេះ​ក្នុង​គោល​បំណង​ចង់​​ចូលរួម​បំផុស​​វិស័យ​តន្ត្រី​កម្ពុជា​រីក​លូត​លាស់​ឲ្យ​កាន់​តែ​ខ្លាំង ហើយ​លោក​ថា​​នឹង​មាន​រៀបចំ​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ឆាប់​ៗខាង​មុខ​នេះ។

 

សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​បរទេស

(លោក យ៉ង ពៅ នាយក​គ្រប់​គ្រងBosba Media)

 

 

លោក​ សុខ​ ចាន់ផល​ ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​​មួយ​រូប​​ប្រចាំ​ផលិតកម្ម ហង្សមាស បាន​​ប្រាប់ Sabay ថា  លោក​​រំភើប​នៅ​ពេល​ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះ ហើយ​វា​ជា​ឱកាស​​មួយ​ដែល​ធ្វើ​ឲ្យ​​លោក​បាន​ជួប​រៀម​ច្បង​ដែល​មាន​បទ​ពិសោធន៍​លើ​ការ​តែង​និពន្ធ​។

 

លោក​ថា ការ​តែង​និពន្ធ​​​អាច​អាស្រ័យ​​ទៅ​លើ​សេចក្ដី​ស្រលាញ់ ដូច្នេះ​មិត្ត​ៗ​យុវវ័យ​​​ចូល​ចិត្ត​ផ្នែក​នេះ​សូមបន្ត​ធ្វើ​វា​ដោយ​ក្ដី​ស្រលាញ់​និងឈរ​លើ​គោល​ការណ៍​របស់​​ខ្លួន​មួយៗ។

 

សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​បរទេស

 

(លោក​ សុខ​ ចាន់ផល​ ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង​​​​ប្រចាំ​ផលិតកម្ម ហង្សមាស)

 

ចំណែក​ឯ កញ្ញា ជឿង សុចិន្ដា​ ជា​បុគ្គលិក​ក្រុមហ៊ុន​​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះ បាន​លើក​ឡើង​ថា កញ្ញា​​ចង់​ឲ្យ​បទ​ចម្រៀង​ខ្មែរ​ផលិត​បាន​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចម្លង​ពី​បរទេស។ ​កញ្ញា​បាន​មើល​ឃើញ​សិក្ខាសាលា​​នេះ​​ មាន​សារសំខាន់​សម្រាប់​អ្នក​ស្រលាញ់​ការ​តែង​និពន្ធ។

 

កញ្ញា​ក៏​លើក​ទឹក​ចិត្ត​ដល់​​យុវវ័យ​ទាំង​អស់​ឲ្យ​ចូល​រួម​លើក​តម្កើង​បទ​និពន្ធ​ថ្មី​​ទាំង​អស់​គ្នា៕

 

សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​បរទេស

(កញ្ញា ជឿង សុចិន្ដា​ ជា​អ្នក​ចូល​រួម​)

សិក្ខា​សាលា​ស្ដី​ពី​ការ​តែង​និពន្ធ​ ​ជំរុញ​ការ​ផលិត​បទ​ចម្រៀង​ថ្មី​មិន​ចម្លង​បរទេស

 

វាគ្មិន​ដែល​ចូល​រួម​​ចែក​រំលែក​បទ​ពិសោធន៍​​​ទាក់​ទង​ការ​តែង​និពន្ធ​នៅ​ថ្ងៃ​នេះ​មាន​ដូច​ជា៖
លោក​គ្រូ ទូច សៀង ស្នាដៃ​និពន្ធ​បទ “បង​ខឹង​រឿង​អ្វី” ដែល​បក​ស្រាយ​ដោយ​អ្នក​ស្រី ប៉ែន រ៉ន
លោក​គ្រូ អ៊ុក សំអាត ស្នាដៃ​និពន្ធ​បទ “ផ្កា​រីក​ក្នុង​ចិត្ត” ដែល​បក​ស្រាយ​ដោយ​លោក ស៊ីន ស៊ីសាមុត
លោក​គ្រូ វ៉ែន សុន ស្នាដៃ​និពន្ធ​បទ “លលក​វា​យំ” ដែល​បក​ស្រាយ​ដោយ​អ្នកនាង សូ សាវឿន
លោក​គ្រូ សោម ឬទ្ធី អ្នក​រៀប​រៀង​សៀវភៅ​តន្ត្រី និង​អ្នក​បច្ចេកទេស សំឡេង​ស្ទូឌីយោ

 

អត្ថបទ៖ SAMEDY​​​​​​​​​​​​​​​