សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

6 Videos


ពិតណាស់ មនុស្សជាច្រើនកោតសរសើរនឹងសម្រស់ប្រជាជនចិនយ៉ាងខ្លាំង ជាពិសេសត្រង់មុខមាត់ដ៏ផូរផង់ សាច់ដ៏ទន់រលោង ស្បែកដ៏ភ្លឺថ្លា…។ យ៉ាងណាក្តី ខាងក្រោមនេះគឺជាកំពូលតារាសម្តែងស្រីប្រទេសចិនល្បីៗទាំង ១០ ដែលមានសម្រស់ស្រស់ស្អាត សម្បូរដោយភាពទាក់ទាញ ៖

១០/ Bianca Bai ៖ អ្នកប្រាកដជាមិនអាចទាញពីអាយុពិតប្រាកដរបស់តារាតៃវ៉ាន់រូបនេះ ដោយមើលតាមរូបសម្ផស្សបានទេ ។ ជាក់ស្តែង សព្វថ្ងៃនាងមានអាយុ ៣៣ ឆ្នាំ ហើយនាងធ្លាប់ចូលប្រឡូកក្នុងខ្សែ ភាពយន្តជាច្រើនរឿងផងដែរ និង ថែមទាំងធ្លាប់ជាប់ជាបេក្ខភាពដណ្តើមពានរង្វាន់ជាច្រើនដងផងដែរ ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

៩/ Shu Qi ៖ តារាហុងកុងរូបនេះបានកសាងកេរ្ត៍ឈ្មោះរបស់ខ្លួនម្តងបន្តិចៗ រហូតត្រូវបានទស្សនិកជនទទួលស្គាល់ទេពកោសល្យសម្តែងរបស់នាង ។ នាងក៏ធ្លាប់ប្រឡូកក្នុងខ្សែភាពយន្តអាសអាភាស ទំរាំឈានជើងដល់ដំណាក់កាលនេះ ហើយនាងក៏ធ្លាប់ឈ្នះពានរង្វាន់តារាសម្តែងស្រីឯកកាលពីឆ្នាំ ២០០៥ ផងដែរ ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

៨/ Chrissie Chau ៖ នាងត្រូវបានគេដឹងថា ជាតារាសម្តែងស្រីចិនម្នាក់ក្នុងចំណោមតារាសម្តែងស្រីផ្សេងៗទៀត ដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅក្នុងបណ្តាញអ៊ីនធឺរណេត ។ ដោយសារតែសម្លេងល្អ រូបសម្រស់ស្រស់ស្អាត រាងកាយដ៏គួរឲ្យទាក់ទាញ នាងត្រូវបានបណ្តាផលិតកម្មប្រទេសចិនជាច្រើនទាក់ទង រហូតត្រូវបានប្រជាជនចិនស្គាល់គ្រប់គ្នា ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

៧/ Lin Chi-ling ៖ នាងត្រូវបានគេដាក់ឈ្មោះថាជា នារីដំបូងគេនៃតៃវ៉ាន់ ព្រោះតែនាងបានចាប់អាជីពជាច្រើនក្នុងជីវិត និង បានឈ្នះពានរង្វាន់ជាច្រើនក្នុងជីវិតនាងរហូតត្រូវបានគេគ្រប់ៗគ្នាស្គាល់ ។ មិនត្រឹមតែប៉ុណ្ណោះ តារាសម្តែងស្រីតៃវ៉ាន់រូបនេះក៏ធ្លាប់លេចមុខមាត់ក្នុងរឿងហូលីវូដផងដែរ ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

៦/ Lynn Hung ៖ ដោយសារតែសម្រស់ នាងត្រូវបានមហាជនស្គាល់ តែនាងក៏បានបង្ហាញថា នាងមានសមត្ថភាពដែលមានតម្លៃខ្លាំងជាងសម្រស់នាងទៅទៀត ។ នាងបានចាប់អាជីពសម្តែងនៅឆ្នាំ ២០០៨ ហើយដោយសារតែទេពកោសល្យសម្តែង នាងបានទាក់ទាញក្រសែភ្នែករបស់ទស្សនិកជនជាច្រើនតាំងពីពេលនោះមក ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

៥/ Gaile Lok ៖ នាងជាតារាម៉ូដែល និង សម្តែងកូនកាត់ម៉ាកាវ ។ ខ្សែភាពយន្តដែលនាងចាប់ប្រឡូកមុនគេគឺជាប្រភេទរឿងកំប្លែងបែបរ៉ូមែនទិក ហើយដោយសារសម្រស់ នាងក៏ឡើងគ្រងលើក្របមុខទស្សនាវដ្តីជាច្រើនលើក ច្រើនសារផងដែរ ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

៤/ Du Juan ៖ នាងមានអាជីពជាអ្នករាំរបាំបាឡេ តារាម៉ូដែល និង តារាសម្តែង ហើយដោយសារតែសម្រស់ស្រស់ស្អាត ឈ្មោះនាងក៏ត្រូវបានគេរាប់បញ្ចូលក្នុងបញ្ជីនេះ ។ នាងធ្លាប់ឡើងលើក្របមុខទស្សនាវដ្តីមិនក្រោមដប់ដងនោះទេ ហើយក៏ធ្លាប់ឡើងក្របមុខទស្សនាវដ្តីបារាំងផងដែរ ។ នាងក៏ជាតារាម៉ូដែលប្រចាំផលិតផលល្បីៗជាច្រើនផងដែរដូចជា Louis Vuitton, Roberto Cavalli, YSl… ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

៣/ Zhang Yuqi ៖ នាងមានទេពកោសល្យអស្ចារ្យពីកំណើត ខួរក្បាលដ៏ឆ្លាតវៃ និង រូបសម្រស់ដ៏ស្រស់ស្អាត ។ នាងក៏ធ្លាប់ឡើងក្របមុខទស្សនាវដ្តីជាច្រើនដងផងដែរមិនថាក្នុងប្រទេស ឬ ក្រៅប្រទេស ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

២/ Zhang Ziyi ៖ នាងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែងវ័យក្មេងមានប្រាក់ច្រើនជាងគេ ហើយក៏ជាតារាសម្តែងចិនដ៏សិចស៊ីម្នាក់ផងដែរ ។ នាងធ្លាប់ត្រូវបានគេបោះឆ្នោតឲ្យឈ្នះពានរង្វាន់ស្រីស្អាតដាច់គេនៅអាស៊ីផងដែរ ហើយជាមួយនឹងការធ្លាប់ឈ្នះពានរង្វាន់បែបអន្តរជាតិនៃការសម្តែង យើងបានដឹងថា នាងមិនមែនត្រឹមតែសម្រស់ស្អាតទេ គឺទេពកោសល្យសម្តែងដ៏អស្ចារ្យផងដែរ ។

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

១/ Fan Bingbing ៖ មិនត្រឹមតែកេរ្ត៍ឈ្មោះដ៏ល្បីក្នុងស្រុក នាងក៏ជាតារាសម្តែងស្រីម្នាក់ដែលមានឈ្មោះបោះសម្លេងនៅជុំវិញពិភពលោកផងដែរ ។ នាងត្រូវបានគេស្គាល់ច្បាស់ថា ជាតារាស្រីដែលមានសម្រស់ស្អាតជាងគេក្នុងប្រទេសចិនតាមរយៈសារព័ត៌មានធំៗជាងគេ ។ នាងតែងតែជាប់ឈ្មោះក្នុងបេក្ខភាពទាំង ១០ ជានិច្ចតាំងតែពីឆ្នាំ ២០០៦ មក ៕

សិល្បការិនី​ចិន​ដែលមាន​សម្រស់​ស្អាត​ដាច់​គេ​ទាំង ១០

ថាវរិទ្ធ (ប្រភព ៖ អាស៊ានរេងឃីង)