អត្ថប្រយោជន៏៤យ៉ាងពីផ្លែបឺរដែលនឹកស្មានមិនដល់

ជាការពិតណាស់ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ដឹងថាផ្លែបឺរដែល​ត្រូវ​បាន​ក្លាយ​​​ជា​អាហារ​ដ៏ពិសេសដែល​ធ្វើឱ្យ​មាន​សុខភាព​ល្អ​​។ ខាងក្រោម​នេះ​ជា​ហេតុផល​បួន​យ៉ាង​ដែល​អ្នក​គួរ​ពិចារណា​ពី​ការ​បរិភោគ​ ​ផ្លែ​បឺ​រ​ជា​រៀង​រាល់​ថ្ងៃ​។

  1. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​

ជំងឺ​បេះដូង​គឺ​ជា​ឃាតករ​លេខ 1 នៅ​សហរដ្ឋអាមេរិក​ វាធ្វើ​ឱ្យ​​ប៉ះពាល់​ដ​ល់ជីវិ​តមនុស្ស​​ជាង 27 លាន​នាក់​ម​កហើ​​យ​។ ដូច្នេះ​ ​យើងអាច​​​ការពារ​ខ្លួន​ដោយ​​ការ​យល់​ដឹង​កាន់​តែ​ច្រើន​ពី​បញ្ហា​សុខ​ភាព​តាម​រ​យះ​ការ​​ជ្រើស​​រើស​​រ​បប​អាហា​រ​របស់​យើ​ង​។

ផ្លែ​បឺ​​​រ​​​ត្រូវ​​​បា​ន​​​​បង្ហា​ញ​​​ភាព​​​វិជ្ជមា​ន​និ​ង​ ​ផ្តល់​​ប្រយោ​ជ​ន៍​ដ​ល់​​ប្រ​ព័​ន្ធ​​​សរសៃ​ឈា​ម​​បេះ​ដូងយ៉ា​ង​មា​ន​ប្រ​សិទ្ធិភា​ព។ ​ផ្លែ​បឺ​​រ​​មាន​​ផ្ទុក​​​សារ​ធាតុ​​ចិញ្ចឹម​ជា​ច្រើ​ន​ដូ​ចជា​​ ប៉ូតា​ស្យូម​​, lutein រួម​​ទាំង​​សារ​ធាតុ​​ប្រឆាំង​​អុក​ស៊ីតក​ម្ម​​ជា​​ច្រើ​ន​​ដូច​​ជា​​ការ carotenoids callexanthophylls​, និង phenolic ។ សារធាតុ​​ទាំងនេះ​​អាច​​ជួយ​​ការពា​រ​ ​ភាព​តា​នតឹង​​ ក្នុង​ស​រសៃ​ឈាម​និង ជួយ​សម្រួល​ដ​ល់​លំហូរ​​ឈា​ម​អោ​យ​​​ដំណើ​​​រ​ការ​ស្រួល ​។

  1. រក្សា​តុល្យភាព​ទម្ងន់​របស់​អ្នក

ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ខ្លា​ញ់​​អាច​​ធ្វើ​​អោយ​​អ្នក​​ឆាប់​​ធាត់ ហើយ​កា​រ​​សម្រក​​ទម្ងន់​​ដោយ​​តម​​អាហា​រ​ពិ​ត​​ជា​មាន​​ផល​​ប៉ះ​ពា​ល់​ជា​​ខ្លាំង។​ អ្នក​អាច​​ជ្រើស​​រើស​​ការ​​រក្សា​តុ​ល្យភាព​​ទម្ងន់​​របស់​​អ្នក​​តាម​រ​យះ​​ការ​​បរិភោគ​​ផ្លែបឹរ​ជា​រៀង​រាល់​ថ្ងៃ។ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា​ផ្លែបឺរ​មាន​ផ្ទុក​សារធាតុ​ សរសៃ Fiber ជាមធ្យម​ 14g ក្នុងមួយ​ផ្លៃដែល​អាច​ជួយ​ជម្រុញប្រព័ន្ធ​រំលាយ​អាហារ​​ និងសម្រួល​ដល់​ការបន្ទោរបង់​អោយ​ដំណើរ​ការ​បាន​ស្រួល​។

  1. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក

ផ្លែ​បឺរមានផ្ទុក សារធាតុជា​ច្រើន​ដែល​អាច​ជួយ​ការពារ​ជំងឺ​មហារីក​ដែល​រួម​មាន​ Xanthophylls និង Phenolic ។ គេបានរក​ឃើញ​សារធាតុ​ Glutathione រួម​ជាមួយ​នឹង​ Lutein Xanthophyll ​នៅក្នុង​ផ្លែ​ប័​រ​ ដែល​អាច​ការ​ពារ​ពី​​ជំងឺមហារីក​មាត់​,សុដន់ ​និង​ក្រពេញ​ប្រូ​ស្តាត​បាន ។

  1. ថែរក្សា​​ស្បែក​និង​ភ្នែក​របស់​អ្នក​ឱ្យចៀស​ផុត​ពី​ភាព​ជ្រីវ​ជ្រួញ​

Carotenoids និង Zeaxanthin​ ជាសារធាតុ​ពិសេស​ដែល​អាចការពារ​ពី​​ការ​យារធ្លាក់របស់​ភ្នែក​ ​និងបញ្ហា​ម្ញូប​​ភ្នែក​។ លើស​ពី​នេះ​ទៀត វា​ក៏​​ដើរ​តួ​​​ជា​​ទ្រនាប់​​ការ​ពារ​ប្រឆាំង​​នឹង​​ កាំរស្មី UV យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​។ ផ្លែ​ប័​រជាប្រភេទ​ផ្លែ​ឈើ​ម្យ៉ាង​ដែល​មាន​ផ្ទុក​សារធាតុ Carotenoids ច្រើន​ជាង​គេ​បើ​ប្រៀបធៀប​ទៅ​នឹង​ផ្លែឈើ​និង​បន្លែ​ដទៃ​ទៀត​។
ការ​ទទួលទាន​ផ្លែ​ប័​រ​ជា​រៀង​រាល់​ថ្ងៃ​ជា​ជម្រើស​ដ៏ល្អ​បំ​ផុត​ក្នុង​ការ​ថែរក្សា​សុខភាព​​ និង​សម្រស់ជារៀង​រាល់​ថ្ងៃ។

ប្រែសម្រួលដោយ៖ Mengsae
ប្រភព៖


  • អត្ថប្រយោជន៏៤យ៉ាងពីផ្លែបឺរដែលនឹកស្មានមិនដល់已关闭评论
  • 49 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ជីវិតនិងសង្គម
Tags: