កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​-​ជួបពិភាក្សា​រឿង​ប្រជាពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​កសិកម្ម​ជាប់​ព្រំដែន

កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​-​ជួបពិភាក្សា​រឿង​ប្រជាពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​កសិកម្ម​ជាប់​ព្រំដែន



ឧ​ត្ត​រ​មានជ័យ ៖ កម្លាំង​ការពារ​ព្រំដែន​ប៉ុស្តិ៍​ថ្ម​ដូន​បាន​ជួបពិភាក្សា​ជាមួយ​កម្លាំង​ការពារ​ព្រំដែន​ថៃ កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ដើម​ចំបក់​UA(1942.87341)​ក្នុង​ជំនួប​ពិភាក្សា​នោះ​កម្លាំង​ទាហាន​កម្ពុជា មាន​គ្នា​៦​នាក់ ដឹកនាំ​ដោយ​ទី​១​លោក​អនុសេនីយ៍ឯក ប្លុង យូ​ឡុង នាយប៉ុស្តិ៍​ថ្មរ​ដូន​ទី​២​លោក​អនុសេនីយ៍ទោ សឿ​ម ផ្នត់ មេបញ្ជាការ ក​អធ ០៩​នៃ​ផ្នែក​សឹក​រង​ក្រុង​សំរោង​។

ភាគី​ខាង​ថៃ​ចំនួន​១៥​នាក់ ដឹកនាំ​ដោយ​ទី​១​លោក​អនុសេនីយ៍ទោ វឌ្ឍន​: ឆៃ​.​ឆៃ​ហម មេ​បញ្ជា​២៦០៥ នៃ វធ​២៦​។ ទី​២​លោក​អនុសេនីយ៍ទោ ស៊ុប​សិទ្ធ ខាំ​ភ្លី​វ មេបញ្ជាការ ក​អធ ២៦០៩​នៃ វធ​២៦។ ក្នុង​ខ្លឹមសារ​ជួបពិភាក្សា​គឺ​ដើម្បី​ទំនាក់ទំនង​គ្នា​ឲ្យបាន​ល្អ​ប្រសើរ ខាង​ភាគី​ថៃ បាន​សំ​ណូម​ពរ ឲ្យ​ប្រជា​ជា​ពលរដ្ឋ​ខ្មែរ​ដែល​តែងតែ​ដាំ​ដំណាំ​កសិកម្ម​នៅ​តាម​បន្ទាត់​ព្រំដែន​នោះ ឲ្យ​បញ្ឈប់​ដាំ​ដុះ​បន្តទៀត ជៀសវាង​ប៉ះពាល់​ដល់​សុ​វត្ថ​ភាព​ព្រំដែន​ទាំងសងខាង​។

ក្នុង​ការ​សំ​ណូម​ពរ​នោះ កម្លាំង​ទាហាន​កម្ពុជា មិន​ទទួល​តាម​សំ​ណូម​ពរ​នោះ​ទេ ដោយ​បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវតែ​ដាំ​ដំណាំ​កសិកម្ម​ជា​បន្ត​ទៀត ព្រោះ​ពួកគាត់​បង្ក​បង្កើន​ផល​លើ​ដី​ខាងលើ​គឺ​តាំង​កម្ពុជា​-​ថៃ​មិនទាន់​ចុះ​កិច្ចព្រមព្រៀង៕

កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​-​ជួបពិភាក្សា​រឿង​ប្រជាពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​កសិកម្ម​ជាប់​ព្រំដែន កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​-​ជួបពិភាក្សា​រឿង​ប្រជាពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​កសិកម្ម​ជាប់​ព្រំដែន

  • កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ថៃ​-​ជួបពិភាក្សា​រឿង​ប្រជាពលរដ្ឋ​ខ្មែរ​ដាំ​ដំណាំ​កសិកម្ម​ជាប់​ព្រំដែន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ក្នុងស្រុក