ស្ដាប់​ក្មេង​ៗ​ ៣​ នាក់​ច្រៀង​បទ​ Because of You ពីរោះ​មិន​ចាញ់​​ម្ចាស់​ដើម​ឡើយ

រំលឹក​ទៅ​ដល់​​ការ​បញ្ចេញ​សមត្ថភាព​របស់​បេក្ខភាព​ ៣ រូប​នៃ​កម្ម​វិធី​ The Voice Kids នៅ​ក្នុង​វគ្គ​ Battle Round ជាមួយ​នឹង​ការ​បង្ហើប​សំនៀង​ជាមួយ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា Because of You ដែល​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​បាន​ស្ដាប់​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ច្រៀង​មិន​ចាញ់​ម្ចាស់​បទ​ឡើយ។

បេក្ខភាព​ទាំង​ ៣ នាក់​នោះ​មាន​ដូចជា​ Luisa , Laurin និង​ក្មេង​ស្រី​តូច​ Lauraដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​អារម្មណ៍​ជាមួយ​នឹង​ការ​បក​ស្រាយ​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ I will Always Love You។ គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​ Because of You គឺ​ជា​បទ​ចម្រៀង​ដ៏​ល្បី​ល្បាញ​មួយ​បទ​របស់​តារា​ចម្រៀង​អាមេរិច​ អ្នក​នាងKelly Clarkson។ ហើយ អ្នក​នាងKelly Clarkson គឺ​ជា​អតីត​ជ័យ​លាភី​នៃ​កម្មវិធី American Idon រដូវ​កាល​ទី​មួយ៕

អត្ថបទដោយ ៖ បុរសកម្សត់


  • ស្ដាប់​ក្មេង​ៗ​ ៣​ នាក់​ច្រៀង​បទ​ Because of You ពីរោះ​មិន​ចាញ់​​ម្ចាស់​ដើម​ឡើយ已关闭评论
  • 61 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:បច្ចេកវិទ្យា
Tags: