មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បន្តចុះពិនិត្យគុណភាពទំនិញ និងពន្យល់អាជីវករឲ្យបញ្ឈប់លក់ទំនិញខូចគុណភាព

ប៉ៃលិន៖ ដើម្បីបង្កាជំងឺជូនប្រជាពលរដ្ឋ ដែលបណ្តាលមកពីការប្រើប្រាស់ទំនិញមានជាតិគីមី ខូចគុណភាព ឬទំនិញហួសសុពលភាពប្រើប្រាស់នោះ មន្រ្តីកាំកុងត្រូលសាខាខេត្តប៉ៃលិន បានចុះទៅកាន់តាមផ្សារជារឿយក្នុងខេត្តប៉ៃលិន ស្វែងរកទំនិញប្រើជាតិគីមី ខូចគុណភាព ឬ ហួសសុពលភាព ហើយក៏បានណែនាំអាជីវករកុំឲ្យលក់ទំនិញប្រភេទទាំងនេះ។

នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះត្រួតពិនិត្យគុណភាពទំនិញនៅតាមគេហដ្ឋានក្នុងក្រុងប៉ៃលិន ព្រមទាំងអប់រំប្រជាពលរដ្ឋឲ្យចេះពិនិត្យ រកមើលទំនិញខូចគុណភាព និងស្នើឲ្យបញ្ឈប់ការលក់ទំនិញខូចគុណភាព។ លោក សាន វិជ្ជាសារ៉ាវុធ ក៏បានអប់រំក្រុមអាជីវករឲ្យយល់ពីផលលំបាក ដែលបង្កចេញពីការប្រើប្រាស់ទំនិញ ខូចគុណភាពនេះ។ 

ការចុះពិនិត្យទំនិញនាព្រឹកមិញនេះ មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បានដកហូតទំនិញខូចគុណភាពមួយចំនួនផងដែរ។ ទំនិញដែលដកហូតនោះរួមមាន៖ ទឹកក្រូចដបចំនួន ៦៣ដប, ទឹកត្រឡាចកញ្ចប់ចំនួន ៩កញ្ចប់, ទឹកដោះគោជូចំនួន ០៣ដប, មីកំប៉ុងចំនួន ២កញ្ចប់, ទឹកខ្មេះរូបទន្សាយចំនួន ៣១ដប៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦  និងទំនិញហួសដឺឡេនោះគឺផ្សារគត្តសត និងផ្សារ អូរបីជាន់ជាប់ព្រំដែនកម្ពុជាថៃ។

ក្រោយពីទទួលបានព័ត៌មាន ពីភាពមិនប្រកតីនេះ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុង ត្រូលខេត្តបន្ទាយមានជ័យ បានចាប់តាំងមន្ត្រីរបស់ខ្លួន សហការជាមួយមន្ទីរពាណិជ្ជកម្ម នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងក្រសួង ឲ្យចុះពិនិត្យរុករកទំនិញខូចគុណភាព និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ពីផ្សារទាំង២ ខាងលើ ដើម្បីប្រមូលទំនិញហាមឃាត់ ទាំងនោះមកដុតកម្ទេច ចោលតាមច្បាប់។

លោក ហុង លៀង អនុប្រធានទី១ទទួលបន្ទុកទីផ្សារ នៃសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងប្រិតិបត្តិការនេះ ក្រុមការងារជំនាញ ដកហូតបាននូវត្រីខកំប៉ុង ១៣១កំប៉ុង នំចម្រុះ ២២៥កញ្ចប់ ទឹកផ្លែឈើនិងចាហ៊ួយ ៦៩កំប៉ុង ចាហ៊ួយដូងថាញ់ប៊ិញ នាំចូលពីវៀតណាម ២០កញ្ចប់ធំស្មើ ៤៨០កញ្ចប់តូច ទំនិញនេះដកពីដេប៉ូឈ្មោះ ឡុង សុគន្ធារី នៅផ្សារអូរបីជាន់។

លោកបន្តថា ចំពោះផ្សារគត្តសតដកហូតបាន ទឹកដោះគោ ៧៨កំប៉ុង ដំណាប់ដូងថាញ់ប៊ីញ ៤៥កញ្ចប់ធំស្មើ ១០៨០ កញ្ចប់ ទឹកខ្មេះ ២៩ដប និងទំនិញចម្រុះមួយចំនួនទៀត ទំនិញទាំងនេះបានដកហូតពីដេប៉ូ ចាន់ ថា។

លោក ហុង លៀង បន្តថថា ទំនិញទាំងនេះភាគច្រើន ជាទំនិញខូចគុណភាព ទំនិញហួសដឺឡេ និងជាទំនិញ មានជាតិគីមី ដែលត្រូវហាមលក់ លើទីផ្សារ នឹងត្រូវបានចាប់ប្រមូល យកទៅដុតកម្ទេចចោល ព្រោះវាបង្ក គ្រោះថ្នាក់ដល់សុខភាព មនុស្សឬអ្នកប្រើប្រាស់ធ្ងន់ធ្ងរ ពិសេសកូនក្មេង បង្កឲ្យកើតនូវជម្ងឺ មហារីក និងជម្ងឺផ្សេងៗ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បន្តចុះពិនិត្យគុណភាពទំនិញ និងពន្យល់អាជីវករឲ្យបញ្ឈប់លក់ទំនិញខូចគុណភាព

មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បន្តចុះពិនិត្យគុណភាពទំនិញ និងពន្យល់អាជីវករឲ្យបញ្ឈប់លក់ទំនិញខូចគុណភាព

មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បន្តចុះពិនិត្យគុណភាពទំនិញ និងពន្យល់អាជីវករឲ្យបញ្ឈប់លក់ទំនិញខូចគុណភាព

មន្រ្តីកាំកុងត្រូលខេត្តប៉ៃលិន បន្តចុះពិនិត្យគុណភាពទំនិញ និងពន្យល់អាជីវករឲ្យបញ្ឈប់លក់ទំនិញខូចគុណភាព