លំ​ហាត់ប្រាណ​ដើម្បី​បន្តឹង និង ​បង្ហាប់​សាច់​ដៃ

6 Videos


ស្បែក និងសាច់យារធ្លាក់បរិវេណដើមដៃធ្វើឱ្យសុភាពនារីស្លៀកពាក់មិនសូវសមហើយមើលទៅចាស់ជាងអាយុដែលសំខាន់នោះវាពិបាកនឹងបំបាត់។ សូមកុំបារម្ភ! យើងសូមណែនាំលំហាត់ប្រាណខាងក្រោមដើម្បីកម្ចាត់សាច់ឬស្បែកយារក្រោមដៃ និងបន្តឹងបង្ហាប់ស្បែកឱ្យស្រស់ស្អាតដូចដើមវិញតាមវិធីងាយៗ ចំណាយពេលត្រឹម ១០នាទីនិងត្រូវហាត់ត្រឹម ២ទៅ៣ដងក្នុង១សប្តាហ៍ប៉ុណ្ណោះ។

១. ច្រត់ដៃម្ខាង : រៀបឥរិយាបថដូចរូបទី១ ហើយព្យាយាមរុញដៃម្ខាងទ្រដងខ្លួនដោយមិនឱ្យកែងដៃម្ខាងទៀតប៉ះកម្រាល ដូចរូបទី២ ធ្វើចលនារុញឡើង បន្ទាបចុះ ឱ្យបាន ២៤លើក បន្ទាប់មកប្តូរទៅម្ខាងទៀត។

លំ​ហាត់ប្រាណ​ដើម្បី​បន្តឹង និង ​បង្ហាប់​សាច់​ដៃ

២. ច្រត់ដៃទៅក្រោយ : រៀបឥរិយាបថដូចរូបទី១ រួចបង្ហើបត្រគាកឱ្យផុតពីកម្រាល ដោយប្រើកម្លាំងដៃរុញទប់ ធ្វើចលនាដោយបន្ទន់ដៃបន្តឹងដៃចុះឡើង ២៤ដង សម្រាកបន្តិច រួចហាត់ ២៤ដងទៀត។

លំ​ហាត់ប្រាណ​ដើម្បី​បន្តឹង និង ​បង្ហាប់​សាច់​ដៃ

៣. លើកដុំទម្ងន់ : រៀបឥរិយាបថដូចរូបទី១ ដោយប្រើដុំទម្ងន់ ២.៥ ទៅ ៣.៥ គីឡូក្រាម ហើយរក្សាជំហរខ្លួនឱ្យត្រង់ លើកដុំទម្ងន់ចុះឡើងៗ ឱ្យបាន២០លើក ២ដង។

លំ​ហាត់ប្រាណ​ដើម្បី​បន្តឹង និង ​បង្ហាប់​សាច់​ដៃ

៤. លើកដុំទម្ងន់ (២) : វិធីនេះជួយឱ្យដើមដៃ និងស្មារឹងមាំ និងស្បែកមិនយារធ្លាក់ទេ។ រក្សាឥរិយាបថដូចរូប រួចទម្លាក់ដៃចុះ ហើយទាញឡើងវិញចុះឡើង ១២ដង រួចធ្វើម្តងទៀត ៕ លក្ខិណា

លំ​ហាត់ប្រាណ​ដើម្បី​បន្តឹង និង ​បង្ហាប់​សាច់​ដៃ