លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក រំលោភយកដីព្រៃជិត៣០០ហិកតា ធ្វើជាកម្មសិទ្ធិ គ្មានអ្នកណាអើពើ

ខេត្តកំពង់ធំ ​៖​ សេចក្តីរាយការណ៍បានអោយដឹងថា ដី​ព្រៃ​ជាង​២០០​ហិកតា ដែលមានទីតាំងនៅតំបន់អូគ្រញូង ភូមិប្រកូវ និងភូមិស្រែស្រម៉ ឃុំទីពោ ស្រុក សន្ទុកខេត្តកំពង់ធំត្រូវបាន​ឈ្មួញទុច្ចុរឹតឈ្មោះ ថា និង​លោក អ៊ឹម ឆន អភិបាល រង​ស្រុក​សន្ទុក ឃុបឃិត​គ្នា រំលោភ​យក​មក​ធ្វើជា​កម្ម​សិទ្ធិ​ ព្រមទាំង​បាន​ធ្វើ​ជា​ឯកសារ​លក់​ទិញ​ក្លែងក្លាយ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច សម្រាប់​ការ​លក់​ចេញ​បន្ត​ទៅ​ឈ្មួញគ្មានឃើញ សមត្ថកិច្ចជំនាញឬអាជ្ញាធរណាអើពើសោះឡើយ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា លោក អ៊ឹម ឆន អភិបាលរងស្រុក សន្ទុក ឃុបឃិតជាមួយជាមេខ្លោងដឹកនាំទិញលក់ដី នៅតំបន់ឃុំទីពោ បាននាំ គ្នារំលោភយកដីព្រៃដោយខុសច្បាប់យ៉ាងអាណាធិប្បតេយ្យដែលពុំមានឯកសា មួយណាជាក់លាក់និងយកជាផ្លូវការបានដោយសារតែឯកសារទាំង៨ច្បាប់មាន ឈ្មោះអ្នកលក់ តែពុំមានឈ្មោះអ្នកទិញ និងពុំមានការដឹងឮ ពីអាជ្ញាធរស្រុក គឺ មាន ត្រឹមតែមេភូមិ ហើយពុំមានការ ចុះលេខ និងមេឃុំដឹងឮ និយាយឲ្យ ខ្លីគឺមានតែមេភូមិ និងអ្នកលក់ គ្មានឈ្មោះអ្នកទិញ គ្មានទីលំនៅអ្វីទាំងអស់។ ឯកសារទាំងនេះ ត្រូវបានលោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក យកមក អះអាងថា ដីរបស់លោកស្របច្បាប់ ខណៈពេលដែលឯកសារបានយកមក បង្ហាញ គ្មាន លក្ខណៈស្របច្បាប់សូម្បីតែបន្តិច។

ពាក់ពន្ឋ័ករណីខាងលើមិនអាចសុំការបញ្ជាក់ ពី លោក អ៊ឹម ឆន អភិបាលរង ស្រុកសន្ទុក បាននៅឡើយទេ៕

លោក អ៊ឹម ឆន អភិបាលរងស្រុកសន្ទុក រំលោភយកដីព្រៃជិត៣០០ហិកតា ធ្វើជាកម្មសិទ្ធិ គ្មានអ្នកណាអើពើ