បើក​អា​ក្តាម​បុក​រង្វង់​មូល​ជ្រោយចង្វារ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ្វ​ត​មួយ​គ្រឿង​ទំនងជា​អ្នក​បើក​ស្រវឹង​ខ្លាំង​បាន​បើក​មិន​គេច​រង្វង់​មូល​ជ្រោយចង្វារ ក៏​ជ្រុល​ឡើង​លើ​សួន​តែ​ម្ដង សំណាងល្អ​អ្នក​បើក​មិន​រង​គ្រោះ​ទេ គ្រាន់តែ​បែក​ខឿន​ថ្ម​តែ​ប៉ុណ្ណោះ រួច​អ្នក​បើក​គេចខ្លួន​បាត់ ។ ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ឧសភា ២០១៦​។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ​រថយន្ត​ហ្វ​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2O.1020 បើក​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​សួនច្បារ​ជ្រោយចង្វារ​មិន​ខ្ចី​គេច ក៏​បុក​ខឿន​ថ្ម ហើយ​ជ្រុល​ឡើង​លើ​សួន​តែ​ម្ដង ពេល​នោះ​អ្នក​ចុះ​មក​បាន​គេចខ្លួន​បាត់​បន្សល់​តែ​រថយន្ត​នៅ​លើ​សួនច្បារ​តែ​ប៉ុណ្ណោះ​។

បច្ចុប្បន្ន​រថយន្ត​ខាងលើ ត្រូវ​បាន​ខាង​ចរាចរណ៍​ខណ្ឌ​ជ្រោយចង្វារ ស្ទួ​ច​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕