កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់

នាឱកាសរដូវក្ដៅ មនុស្សម្នាភាគច្រើនតែងមានគម្រោងដើរលេងកម្សាន្តទោះជិតក្ដី ឆ្ងាយក្ដី។ ក្រៅពីពិធីបុណ្យសម្រាប់រដូវក្ដៅទាំង៧ និងកន្លែងអស្ចារ្យនានានៅទូទាំងពិភពលោក ក៏នៅមានកន្លែងលក់អាហារទាំង៦ដែលជាទីចាប់អារម្មណ៍បំផុតរបស់ភ្ញៀវទេសចរណ៍ភាគច្រើនបំផុត។ ប្រសិនបើកន្លែងពិសេសទាំង៦នេះមិនអាចទាក់ទាញអារម្មណ៍លោកអ្នកបានទេនោះ ខ្ញុំមិនដឹងថាអ្វីនឹងមកទាក់ទាញអារម្មណ៍លោកអ្នកលើសពីនេះឡើយ។

កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់

1. ផ្សារ Borough នៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេស

នៅពេលដែលចុងសប្ដាហ៍បានមកដល់ ផ្សារនេះជាកន្លែងលក់អាហារមួយក្នុងចំណោមកន្លែងលក់អាហារឆ្ងាញ់ៗជាច្រើនទៀតពោរពេញដោយមនុស្ស។ លោកអ្នកអាចជាវបាននូវបន្លែ ផ្លែឈើ ត្រី ស្រស់ៗជាច្រើនដើម្បីទទួលទាន។ របស់ដែលពេញនិយមនៅទីនេះគឺ chorizo, piquillo និងpepper rolls ។

កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់

សម្រាប់ទិដ្ឋភាពបន្ថែមនៃផ្សារនេះចូរចុច

2. Pescheria នៅក្នុងទីក្រុងនៃប្រទេសអ៊ីតាលី

អ្នកនេសាទនៅទីនោះតែងតែដាក់លក់ផលិតផលស្រស់ៗរបស់គាត់នៅទីនោះពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍។ កន្លែងនោះតែងតែកកកុញដោយមនុស្សម្នា ដោយហេតុថាពួកគេរួសរាន់ទៅទិញត្រីអោយបានមុនគេ។ កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់

សម្រាប់ទិដ្ឋភាពបន្ថែមនៃផ្សារនេះចូរចុច

3. ផ្សារកណ្ដាលនៃទីក្រុង Hoi An នៃប្រទេសវៀតណាម

ប្រសិនជាលោកអ្នកបានឃើញទិដ្ឋភាពនៃផ្សារនោះហើយ លោកអ្នកប្រាកដជាចង់មានកន្លែងស្នាក់អាស្រ័យមួយនៅក្បែរនោះ។ ផ្សារនោះ មានការរៀបចំបានយ៉ាងស្អាតបាតដែលអ្នកអាចនឹងភ្លេចដកដង្ហើមប្រសិនបើបានឃើញពីភាពមានសណ្ដាប់ធ្នាប់នៃរៀបចំលក់នៅទីនោះ។ លោកអ្នកនឹងឃ្លានបើទោះជាមិនចង់យ៉ាងណាក៏ដោយ។ លើសពីនេះ មានអាហារសម្រន់ជាច្រើនប្រភេទដែលនឹងចូលខ្លួនមកបម្រើតម្រូវការរបស់ភ្ញៀវទេសចរគ្រប់រូប។

កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់

សម្រាប់ទិដ្ឋភាពបន្ថែមនៃផ្សារនេះចូរចុច

4. Boqueria នៃក្រុងBarcelonaប្រទេសអេស្ប៉ាញ

ផ្សារនេះត្រូវបានបើកតាំងពីឆ្នាំ១៨៤០មកម្ល៉េះ ហើយវាជាផ្សារបែបប្រវត្តិសាស្ត្រមួយនៅអឺរ៉ុប។ ប្រសិនបើលោកអ្នកចង់ធ្វើពិចនិកទៅកន្លែងណាមួយជាមួយគ្រួសារនោះ ផ្សារនេះជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកព្រោះថាវាជាបណ្ដុំនៃផ្លែឈើស្រស់ៗ បន្លែពីធម្មជាតិ ក៏ដូចជាសាច់ថ្មីផងដែរ។

កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់

សម្រាប់ទិដ្ឋភាពបន្ថែមនៃផ្សារនេះចូរចុច

5. ផ្សារកណ្ដាល Mercado នៃទីក្រុង  Santiagoប្រទេសឈីលី

ផ្សារនេះនឹងជួយលោកអ្នកអោយរកបាននូវគ្រឿងសមុទ្រគ្រប់ប្រភេទ។ ក្រៅពីនេះភ្ញៀវទេសចរអាចពិសាអាហារសម្រន់ដែលបានរៀបចំយ៉ាងល្អឥតខ្ចោះនៅទីនោះផងដែរ។

កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់

សម្រាប់ទិដ្ឋភាពបន្ថែមនៃផ្សារនេះចូរចុច

6. ផ្សារត្រីនៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ផ្សារនេះមានលក់ត្រីគ្រប់ប្រភេទ ដែលលោកអ្នកប្រាកដជាពេញចិត្តជាក់ជាពុំខាន។ យ៉ាងណាមិញ ផ្សារនេះអនុញ្ញាតអោយមនុស្សត្រឹមតែ១២០នាក់ប៉ុណ្ណោះចូលទៅទិញ។ ម៉្លោះហើយលោកអ្នកចាំបាច់ត្រូវក្រោកពីព្រហាមដើម្បីទៅដល់កន្លែងបានមុនគេ។

កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់

សម្រាប់ទិដ្ឋភាពបន្ថែមនៃផ្សារនេះចូរចុច

ប្រភព៖

ដោយ៖ Gemini Fleta


  • កន្លែង​លក់​អាហារ​​​ទាំង​៦​ដែល​ឃើញ​ហើយ​ចង់​ស្រក់​ទឹកមាត់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ចំនេះដឹង
Tags: