វង្ស ដារារតនា លេចសញ្ញា​ ​ថា​នឹង​ទៅអាមេរិក​

ភ្នំពេញ៖ ក្រោយ​អតីត ​តារាសម្តែង​ លោក ហង្ស​ ឈា បានមកលេង​ទឹកដីកំណើត​របស់ខ្លួន លោកថា ការមកនេះគឺក្រៅពី​ យក​ម្តាយទៅកាន់​អាម៉េរិក និងដំណើរ​ទស្សនៈកិច្ចខ្លួន នៅមានរឿង​ ចំបងមួយទៀត គឺ​មក​ជួបជុំសិល្បៈករចាស់ថ្មី ពិភាក្សា​គម្រោង រៀបចំ​ស្ព័ន​ស័រ នាំតារា​ទៅកាន់​ទឹកដី​អាម៉េរិក ដើម្បីប្រគុំតន្ត្រី ។​

ទន្ទឹមជាមួយនឹង វត្តមាន​នៅទីនេះ និង​ចាកចេញនៅពេលថ្មី ទៅកាន់ទឹកដី អាម៉េរិក ស្រាប់តែ​លេចសញ្ញាថា ​តារា​ចម្រៀង​ We Production កូនពៅ​របស់ហង្សមាស លោក វង្ស ដារារតនា ថា​នឹង​ទៅកាន់ទឹកដី អាម៉េរិក​ដើម្បីប្រគុំ​នៅទីនោះ ។​

ជាមួយនឹង​ឃ្លា​​របស់ វង្ស ដារា​រតនា សរសេរនៅលើហ្វេសប៊ុក ថា«Trip fly back bro.. Good luck.. Wish u all the best.. See u next time at USA land. Ok. Thx... ឈា ហង្ស» ប្រែថា«ការវិលត្រឡប់​របស់បងប្រុស សូម​ឲ្យសំណាងល្អ ជួយពរឲ្យអ្វីគ្រប់យ៉ាង​ គឺល្អប្រសើរ ជួបគ្នា​ពេលក្រោយ នៅលើទឹកដី អាម៉េរិក អូខេ អរគុណ​ ឈា ហង្ស​» ។​ ទន្ទឹម​ជាមួយនឹងគ្នានេះដែរ ហង្ស ឈា បានសរសេរតបវិញថា«Thank you brother ,, see you in America » ប្រែថា«អរគុណប្អូនប្រុស ជួបគ្នានៅអាម៉េរិក​» ។​

បើទោះបីជា បញ្ជាក់សញ្ញាយ៉ាងច្បាស់ថា វង្ស ដារារតនា ម្ចាស់បទ «ស៊ូឃ្លាត» ទៅកាន់ទឹកដី​អាម៉េរិក មែនពិត ក៏ប៉ុន្តែ តារារូបនេះ មិនបាន​លើក​ទូរស័ព្ទ ដែល LookingTODAY ក៏ដូចជាមជ្ឈមណ្ឌលព័ត៌មាន​​ ដើមអម្ពិល បានខល​ទៅបញ្ជាក់អំពីចំណុចនេះ​​ ដោយខល​ពីរថ្ងៃ ​ជាប់គ្នា ​ដោយ​១ថ្ងៃខលមិនក្រោម ២ដង ប៉ុន្តែបែរជាគ្មាន​​អ្នកលើក​៕​

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកឡើងវិញថា ជាក់ណាស់ ប្រិយមិត្តជាច្រើន បានស្គាល់បទ «ស៊ូឃ្លាត» ដែលច្រៀងដោយ វង្ស ដារារតនា ក៏ប៉ុន្តមិនបានស្គាល់ មុខមាត់ពិត របស់អ្នកបង្កើតបទ នេះឡើយ ។ «ស៊ូឃ្លាត» គឺជាបទស្នាដៃកូនខ្មែរ ដែលកំពុងល្បីល្បាញ ក្នុងចំណោមបទជាច្រើន ដែលកំពុងក្លាយជា ចំណីអារម្មណ៍របស់ ទស្សនជន ទាំង នៅតៀមកាហ្វេ កន្លែងផឹកស៊ី និងនៅកន្លែងកម្សាន្តនានា ក្នុងពេលរាត្រីជាច្រើនទៀត ដោយចាក់បទនេះ កំដរអារម្មណ៍ភ្ញៀវ ។

បទនេះកាន់តែ ល្បីល្បាញទៅៗ បន្ទាប់ពីម្ចាស់ជយលាភី The Cambodian idol លោក នី រតនា យកបទនេះច្រៀង ក្នុងសម័យលោកឡើងប្រឡង ដែលបញ្ចប់ ក្នុងពេលថ្មីៗ កន្លងទៅនេះ ។ ក្រោយមកទៀត បទនេះត្រូវបានទស្សនិកជន ជាច្រើនរៀនច្រៀងតាម ធ្វើឲ្យសន្ទុះនៃការគាំទ្រ កាន់តែកក្រើក ក៏ប៉ុន្តែទស្សនិកជន ភាគច្រើន មិនបានស្គាល់មុខមាត់ ពិតអ្នកធ្វើបទចម្រៀងនេះឡើយ ដោយត្រឹមតែស្គាល់អ្នកច្រៀង លោក វង្ស ដារារតនា តែប៉ុណ្ណោះ។

ថ្លែងទាំងអារម្មណ៍រំភើប ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី១០ ខែធ្នូនេះ លោក Tin Mark ដែមានឈ្មោះ ក្នុងបញ្ជីកំណើត អ៊ឹម រតនៈ បានឲ្យដឹងថា «ធាតុពិតបទ «ស៊ូឃ្លាត» ទាំងមូលបង្កើតឡើង ដោយខ្លួនលោកផ្ទាល់ ទាំង Melody និងទំនុកច្រៀង » ។ លោកបានបន្តថា សម្រាប់បទនេះ ដែរត្រូវបានហង្សមាស យកទៅដាក់ ឈ្មោះ Tom ជាអ្នកនិពន្ធបទភ្លេង លោកក៏មិនខឹងនោះដែរ ប្រហែលជាខុស ដោយសារបច្ចេកទេស តែអ្វីដែលសំខាន់ មានអ្នកលេងហ្វេសប៊ុក ជាច្រើនបានដឹង និងស្គាល់ថា ជាបទដែលលោកធ្វើ។ ដោយឡែកសម្រាប់កម្រៃវិញ លោកមិនបានទទួលពីហង្សមាសឡើយ ដោយសារតែ លោកបានឲ្យបទនេះ ទៅលោក វង្ស ដារារតនា ត្រូវជាមិត្តភក្តិយកទៅចៀង ។

អ្នកនិពន្ធដែលមិនទាន់ មានផលិតកម្មជ្រករូបនេះ បានថ្លែងបន្តទៀតថា ដើមឡើយបទនេះ លោកបានធ្វើឡើងនៅក្នុងផ្ទះមួយ របស់លោក ភីន (អតីតអ្នកសិល្បៈ) នៅក្បែរស្ពានជ្រោយចង្វារ កាលពី០៥ ឆ្នាំមុន ។ ប៉ុន្តែលោក ភីន បច្ចុប្បន្នជាអ្នករកស៊ី លក់ចំណីសត្វ ដោយមកទល់ពេលនេះ នៅមានអ្នកសិល្បៈ ជាច្រើនទៅលេងផ្ទះគាត់ដដែល។ ដើមទងដែលបង្កើតបទនេះ ឡើងកើតចេញពី ជីវិតស្នេហារបស់លោក ដោយមានសង្សារម្នាក់ ពេលនោះជាពេល ដែលលោកក្រ រកអ្វីមិនបានដូចសព្វថ្ងៃ ដោយលេងភ្លេង០១ថ្ងៃ រកបានតិចតូច ចិញ្ចឹមឆ្នាំងមិនរស់ មិនអាចបំពេញតម្រូវការ គ្រួសារនាងបាន ពេលនោះ យើងក៏បានចែកផ្លូវគ្នា តែលោកក៏មិនខឹងនាងដែរ ចំពោះការសម្រេចចិត្តរបស់នាង ។

អ៊ឹម រតនៈ ដែលមានដើមកំណើត នៅភូមិប្អេរ ស្រុករលាប្អៀ បានបញ្ជាក់ថា ពេលដែលលោកបង្កើតបទ «ស៊ូឃ្លាត» នេះឡើយ មិត្តភក្តិរបស់ខ្លួនបានថាឲ្យថា មាននរណាទៅស្តាប់បទឯង ទេហ្ហា! ខំធ្វើអ្វី។ ដូចដែលបងបានដឹងស្រាប់ ហើយថាកាលពីប៉ុន្មានឆ្នាំមុន វាមិនផុសផុលដូចពេលនេះឡើយ។ តែមិនថ្វីទេ ក្រោយការបង្កើតបទនេះ ស្រាប់តែមានមិត្តភក្តិផ្សេងទៀត (ក្រៅពីអ្នកថាឲ្យ) ចេះច្រៀង ពេលនោះហើយដែលខ្លួនគិតថា ទើបតែបង្កើតមានអ្នកចេះច្រៀង ចឹងទម្រាំទៅមុខទៀត វានឹងកាន់តែប្រសើរជាងនេះទៅទៀត ។

ដូចចិត្តដែលបានគិតកាលពីប៉ុន្មានឆ្នាំមុនអ៊ីចឹង បទនេះផ្ទុះឡើងមិនគួរឲ្យជឿឡើយ ជាពិសេសពេលដែលខ្លួនទៅកន្លែងកម្សាន្តក្នុងពេលរាត្រី ឬតៀមកាហ្វេ ស្រាប់តែឭគេច្រៀងតាមដោយចៃដន្យ ទាំងអ្នកច្រៀងតាមមិនបានស្គាល់រូបលោកថាជាអ្នកធ្វើបទនេះឡើយ ដែលធ្វើឲ្យលោករំភើបជាពន់ពេក។ ហើយអ្វីដែលលោកមានថ្ងៃនេះ ក៏សូមអរគុណដល់អ្នកម្តាយ ឈឹម សុវណ្ណារី ដែលជាអ្នកចម្រៀងជើងចាស់ជំនាន់លោកពូមិញ សុធីវណ្ណ ដែលបានអប់រំកូនឲ្យដើរតាមគន្លងមួយនេះ។

អ្នកសិល្បៈមានដើមកំណើតមកពីខេត្តកំពង់ឆ្នាំង លោក អ៊ឹម រតនៈ បានអះអាងថា បច្ចុប្បន្នលោកកំពុងធ្វើបទថ្មីស្នាដៃកូនខ្មែរ ឲ្យតារាចម្រៀងល្បីម្នាក់ តែលោកសូមលាក់ឈ្មោះសិនមិនអាចនិយាយបានទេ ចឹងមានតែឲ្យទស្សនិកជនទ្រាំតាមដានសិនទៅថា តារាចម្រៀងរូបនោះ ជានរណា ?៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload