​ខ្ញុំ​ចង់​ដឹង ៖ បេះដូង​កូនក្មេង លោត​ញាប់​ជាង បេះដូង​មនុស្ស​ចាស់​មែន​ទេ​?

​ខ្ញុំ​ចង់​ដឹង ៖ បេះដូង​កូនក្មេង លោត​ញាប់​ជាង បេះដូង​មនុស្ស​ចាស់​មែន​ទេ​?

​កូនក្មេង មាន​ចង្វាក់បេះដូង លោត​ញាប់​ជាង​មនុស្ស​ចាស់ ពីព្រោះ ពួកគេ​មាន​ថត​បេះដូង​តូច ហើយ​បរិមាណ​ឈាម ក៏​តិចជាង​មនុស្ស​ចាស់​ដែរ​។ យ៉ាងណាមិញ ចំណុះ​ឈាម និង​ទំហំ​ថត​បេះដូង នឹង​រីក​ធំ ពេល​គេ​ចម្រើន​វ័យ​។​

​ចង្វាក់បេះដូង​កូនក្មេង លោត​ខុសគ្នា ទៅតាម​អាយុ ៖
-​    ​ទារក លោត​ចាប់ពី ១០០ ទៅ ១៦០ ដង​ក្នុង​មួយ​នាទី​
-​    ​កូន​ក្មេង​អាយុ​ពី ១ ឆ្នាំ ១០ ឆ្នាំ លោត​ចាប់ពី ៧០ ទៅ ១២០ ដង​ក្នុង​មួយ​នាទី​
-​    ​កូន​ក្មេង​ចាប់​ពី​អាយុ ១០ ឆ្នាំ​ឡើង​ទៅ អាច​លោត​ដូចគ្នា នឹង​មនុស្ស​ធំ​ដែរ គឺ​ប្រហែលជា​ពី ៦០ ទៅ ១០០ ដង ក្នុង​មួយ​នាទី​។​

​យ៉ាងណាមិញ បេះដូង​ក្មេងស្រី លោត​ញាប់​ជាង​បេះដូង​ក្មេងប្រុស​។​

​ក្រៅពីនេះ ពេល​មាន​ហេតុការណ៍ ឬ​គ្រោះថ្នាក់​អ្វីមួយ អត្រា​ចង្វាក់បេះដូង អាច​នឹង​លោត​ខ្ពស់​ជាង​នេះ ១០ ទៅ ២០ ដង ឬ​ខ្ពស់ជាង​នេះ​បន្ថែម​ទៀត​។​

​ប៉ុន្តែ ក្នុងករណី​ដែល​ចង្វាក់​បេះដូង លោត​ខ្ពស់​ខ្លាំង វា​អាច​បណ្តាល​មក​បញ្ហា​សុខភាព ដូចជា គ្រុ​នក្តៅ ជំងឺ​បេះដូង​។​ល​។ ដូច្នេះ សូម​អ្នក​ប្រុងប្រយ័ត្ន និង​តាមដាន​សុខភាព​កូនក្មេង ឲ្យបាន​ដឹតដល់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។