​សម្រាប់​អ្នក​ចូលចិត្ត “​កាហ្វេ​” បើ​ឃើញ​សញ្ញា​ទាំងនេះ ត្រូវ​កាត់បន្ថយ​ភ្លាម​

​សម្រាប់​អ្នក​ចូលចិត្ត “​កាហ្វេ​” បើ​ឃើញ​សញ្ញា​ទាំងនេះ ត្រូវ​កាត់បន្ថយ​ភ្លាម​

​ផលប៉ះពាល់ នៃ​ការ​ទទួលទាន​កាហ្វេ​មួយចំនួន ត្រូវបាន​គេ​មើលរំលង ដែល​ជា​ហេតុ​ធ្វើឲ្យ​អ្នក ជួប​បញ្ហា​សុខភាព​ដោយ​មិន​ដឹង​មូលហេតុ​។​

​ខាងក្រោម​នេះ គឺជា​សញ្ញា​ព្រមាន ក៏ដូចជា​បញ្ហា​សុខភាព​មួយចំនួន ដែល​បាន​កើតឡើង ក្រោយ​ពី​អ្នក​ទទួល​ទាន ជាតិ​កាហ្វេ​ច្រើន​ហួសហេតុ​ពេក​។ ដូច្នេះ អ្នក​ត្រូវ​ប្រញាប់​កាត់បន្ថយ ឬ​ឈប់​ញ៉ាំ​តែម្តង​។​

​កាន់តែ​តានតឹង ឬ​ពិបាកចិត្ត​
​កាហ្វេ អាច​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់ គិត​ច្រើន ពិបាក​ដកដង្ហើម ឬ​ជ្រួលច្របល់​ក្នុង​ចិត្ត​។​

​ឈឺ​ពោះ​
​ការឈឺ​ក្នុង​ពោះ អាច​បណ្តាលមកពី​មូលហេតុ​ជាច្រើន ដែល​ក្នុងនោះ ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក ក៏​ជា​មូលហេតុ​មួយ​ផងដែរ​។​

​បេះដូង​លោត​ញាប់​
​វា​ជា​សញ្ញា​ព្រមាន​មួយ ដែល​អ្នក​គួរតែ​ឈប់​ញ៉ាំ​កាហ្វេ​។​

​រា​ក​
​កាហ្វេ អាច​ជួយ​ឲ្យ​អ្នក បត់ជើង​បាន​ស្រួល និង​ទៀងទាត់ ប៉ុន្តែ ប្រសិនបើ​អ្នក​រាក សូម​កុំ​ញ៉ាំ​កាហ្វេ​អី​។​

​គេង​មិន​លក់​
​ការ​គេង​មិន​លក់ ជា​សញ្ញា​នៃ​ការ​ញ៉ាំ​កាហ្វេ​ហួស​កម្រិត ហើយ​អ្នក​មិនគួរ​ញ៉ាំ​កាហ្វេ ៤ ម៉ោង មុនពេល​ចូល​គេង​ឡើយ​។​

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។