៣ យ៉ាង ដើម្បី​ទប់ស្កាត់ ជំងឺ​រលាក​ផ្លូវ​ទឹកនោម​

៣ យ៉ាង ដើម្បី​ទប់ស្កាត់ ជំងឺ​រលាក​ផ្លូវ​ទឹកនោម​

​ជំងឺ​រលាក​ផ្លូវ​ទឹកនោម ច្រើន​កើត​លើ​ស្ត្រី ជាង​បុរស​។​

​ជំងឺ​រលាក​ផ្លូវ​ទឹកនោម ជាការ​រលាក​ទៅលើ​សរីរាង្គ នៅក្នុង​ប្រព័ន្ធ​ទឹកនោម ដែល​មាន​ដូចជា តម្រង​នោម ប្លោកនោម រន្ធ​នោម ឬ​ប្រដាប់បន្តពូជ​ជាដើម​។​

​ជំងឺ​រលាក​ផ្លូវ​ទឹកនោម អាច​បង្ក​ការឈឺ ក្តៅក្រហាយ និង​ចុក​ក្នុង​ពោះ​ជាដើម​។​

​ជំងឺ​រលាក​ផ្លូវ​ទឹកនោម អាច​ការពារ​បាន ដោយ​ការថែរក្សា​អនាម័យ ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន និង​ការ​ហាត់ប្រាណ​ជាដើម​។​

១. ញាំ​ទឹក​ឲ្យបាន​ច្រើន​
​ទឹក ជា​របស់​ចាំបាច់ សម្រាប់​សុខភាព​រាងកាយ​ទាំងមូល មិន​ថា​ស្បែក តម្រង​នោម បេះដូង ឬ​ខួរក្បាល​ឡើយ​។ ទឹក ជា​អ្នក​ច្រោះ​ជាតិពុល កាក​សំណល់ ពង្រា​វ​ទឹកនោម ដើម្បី​ឲ្យ​វា​ចេញ​បាន​ស្រួល​។

២. សម្រាប់​ស្ត្រី ចូរ​ជូត ឬ​លាង​ប្រដាប់ភេទ ពីមុខ​ទៅក្រោយ​
​ក្រោយពេល​បន្ទោរ​បង់​រួច ស្ត្រី​ត្រូវ​មាន​ទម្លាប់​ថែរក្សា​អនាម័យ ដោយ​ជូត​ប្រដាប់​ភេទ​ពីមុខ​ទៅក្រោយ ដើម្បី​ការពារ ការចម្លង​មេរោគ មក​កាន់​ផ្លូវ​ទឹកនោម​។

៣. ទឹក​ផ្លែ​ក្រែន​បឺរី​
​ផ្លែឈើ​ប្រភេទ​នេះ ល្អ​បំផុត​សម្រាប់​អ្នក​ជំងឺ​រលាក​ផ្លូវ​ទឹកនោម ហើយ​វា​អាច​ការពារ និង​ជួយ​ឲ្យ​ប្រព័ន្ធ​ទឹកនោម មាន​ដំណើរការ​ល្អ​ទៀតផង​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ៣ យ៉ាង ដើម្បី​ទប់ស្កាត់ ជំងឺ​រលាក​ផ្លូវ​ទឹកនោម​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ជំងឺទូទៅ
Tags: