ស្ត្រី​មាន​ផ្ទៃពោះ អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន​អត់​?

ស្ត្រី​មាន​ផ្ទៃពោះ អាច​ញ៉ាំ​ទឹក​ឃ្មុំ​បាន​អត់​?

​ផលប៉ះពាល់ នៃ​ការ​ទទួលទាន​ទឹកឃ្មុំ គឺ​ការពុល ដោយសារ​តែ​បាក់តេរី Clostridium ដូច្នេះហើយ ទើប​គេ​មិន​អនុញ្ញាត ឲ្យ​ក្មេង​ដែល​មាន​អាយុ​ក្រោម​ពីរ​ឆ្នាំ ញ៉ាំ​ទឹកឃ្មុំ​ឡើយ ពីព្រោះ ក្រពះ​ពោះវៀន​របស់គេ មិន​ទាន់​ចាស់​អាយុ ដើម្បី​សម្លាប់​បាក់តេរី​បានឡើយ​។​

​យ៉ាងណាមិញ មនុស្ស​ចាស់ ក៏​អាច​ប្រឈម​នឹង​ការពុល​នេះ​ដែរ ដូច្នេះ អ្នក​មិនគួរ​ញ៉ាំ​ទឹកឃ្មុំ​ឆៅ​នោះទេ​។​

​ចុះ​ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​វិញ​?

​ស្ត្រី​មាន​ផ្ទៃពោះ អាច​ទទួល​ទាន​ទឹកឃ្មុំ ដែល​បាន​សម្លាប់​មេរោគ​រួច មិនមែន​ទឹកឃ្មុំ​ឆៅ​ឡើយ ហើយ​ទឹកឃ្មុំ​ឆៅ ដែល​គេ​ដើរ​លក់​តាម​ផ្សារ អាច​នឹង​មាន​ដាក់​អ្វី​ផ្សេង​ទៀត​ផង​។ ទោះបីជា​យ៉ាងណា ស្ត្រី​មាន​ផ្ទៃពោះ មិនគួរ​ញ៉ាំ​វា​ញឹកញាប់​ពេក​ឡើយ ហើយ​ពេល​ញ៉ាំ ត្រូវ​សួរ​ខ្លួនឯង​សិន​ថា ញ៉ាំ​ដើម្បី​អ្វី​?

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។