តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…

រាជបុត្រតូចគួរឲ្យក្នាញ់ គួរឲ្យស្រឡាញ់ និងចង់នៅក្បែរ Fame ដែលគ្រប់គ្នាស្គាល់យ៉ាងច្បាស់ថា ជាកូនប្រុសរបស់បុរសរូបសង្ហា ជាពិធីករពូកែវោហាស័ព្ទ ហើយថែមទាំងជាម្ចាស់ហាង Pink Day លោក ជា វណ្ណរិទ្ធិ នោះ បានក្លាយជាតួឯកសម្រាប់តារាល្បីៗជាច្រើន តែងសុំថតជាមួយ ឲ្យតែបាន ជួបជាមួយនឹងរាជបុត្រតូច Fame ដែលត្រូវបានគ្រួសារដ៏កក់ក្ដៅនេះដាក់ឈ្មោះថា ជា ប្រសិទ្ធិរិទ្ធិ ។

តោះ! ទៅមើលតារាល្បីៗ ដែលតែងថតជាមួយនឹង Fame ម្ដងមើល៖

១. ឆន សុវណ្ណរាជ និង ឱក សុគន្ធកញ្ញា
តារាចម្រៀងដ៏ល្បីល្បាញ រាជ និង កញ្ញា បានបង្ហាញភាពផ្អែមល្ហែមរបស់ខ្លួន ជាមួយនឹង Fame លក្ខណៈស្និតស្នាល ប្រៀបបាននឹងគូស្នេហ៍ ដែលឃើញហើយគួរឲ្យច្រណែនយ៉ាងខ្លាំង ហើយអ្នក ទាំងពីរ ក៏តែងត្រូវបានទស្សនិកជនជាច្រើនប្រាថ្នាឲ្យក្លាយជាគូស្នេហ៍នឹងគ្នាផងដែរ ។

តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…
តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…

២. មាន សូនីតា
តារាសម្ដែងស្រីវ័យក្មេង មាន សូនីតា វិញ ក៏មិនអន់ប៉ុន្មានដែរ ។ ជាប់ឈ្មោះជារាជនីក្រមា នីតា កាន់តែស្អាតឡើងៗ ហើយនៅពេលដែលថតជាមួយនឹង Fame ទៀតនោះ អ្នកទាំងពីររឹតតែ ស្រដៀងគ្នា ។ នីតា ក៏ធ្លាប់បានសរសេរក្នុងបណ្ដាសង្គមហ្វេសប៊ុករបស់នាងថា «នៅជាមួយគ្នា យូរៗទៅ មុខជិតដូចគ្នាហើយ» ផងដែរ ។

តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…

៣. ខៀវ សាន់សាណា
ពិធីការិនីដ៏មានប្រជាប្រិយភាព និងត្រូវបានទស្សនិកជនជាច្រើនទទួលស្គាល់ពីសមត្ថភាពវោហា ស័ព្ទអ្នកនាង ខៀវ សាន់សាណា បើមិនដឹងថា មានស្វាមី និងមានបុត្រពីមុនមកទេនោះ ច្បាស់ ណាស់ គ្រប់គ្នានឹងច្រឡំថាស្រីស្អាតរូបនេះ នៅទំនេរ ហើយតាមសុំស្នេហ៍ជាមិនខាន ។ ទាំងភ្នែក ទាំងច្រមុះ ទាំងកាយវិការ មើលទៅ Fame និង សាណា ដូចជាធ្លាប់ស្គាល់គ្នាយូរណាស់មកហើយ អ៊ីចឹង ។

តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…

៤. គង់ ច័ន្ទស្រីមុំ និង គីម សីហា
ស្វាមីភរិយាថ្មោងថ្មីមួយគូនេះវិញ ទោះបីជាប្រាប់ថាមិនសប្បាយ ក៏គ្មានអ្នកណាជឿដែរ ព្រោះស្វាមី ភរិយាមួយគូប្រាថ្នាចង់បានកូនក្រោយរៀបការភ្លាមៗ ដោយស្រីមុំធ្លាប់បានបង្ហោះតាមបណ្ដាញ សង្គមក្នុងន័យថា ចង់បានកូនឆាប់ៗ ហើយដល់ពេលជួបជាមួយនឹង Fame ទៀតនោះ រឹតតែញ៉ាំង ចិត្តគូស្នេហ៍មួយគូនេះ ឲ្យចង់បានបុត្រកាន់តែឆាប់ថែមទៀត ។

តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…
តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…
តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…

៥. ម៉ុង ម៉ានិត (ម៉ានិត)
តារាចម្រៀង និងថ្មីៗនេះ ជាអ្នកនិពន្ធរឿងប្រលោមលោកថែមទៀត ម៉ានិត ក៏បានបង្ហាញពីភាព ស្និតស្នាលជាមួយនឹងតួឯក Fame ផងដែរ ។ ថ្លោសដូចគ្នា ទាំងពីរនាក់នេះ បើហៅថាបងប្អូន ឬលើសនេះ ទៅជាឪពុក និងកូន ក៏គ្មានអ្វីខុសគ្នានោះដែរ ។

តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…

៦. ហ៊ិន ចាន់នីរ័ត្ន
ពិធីការនីវ័យក្មេងរូបស្រស់ និងរស់រាយគួរឲ្យស្រឡាញ់ នីរ័ត្ន ជាស្រីស្អាតស្រាប់ហើយនោះ ពេល នៅក្បែរ Fame រូបសង្ហាទៀត ពីរនាក់នេះស្អាតសង្ហាមិនចាញ់គ្នាឡើយ ។ ទោះជាមិនមែនជាសាច់ ឈាមបង្កើតក្ដី តែពីរនាក់នេះស្និតស្នាលគ្នាមែនៗ ហើយគួរឲ្យច្រណែនអូន Fame ដែលបាននៅជិត ស្រីស្អាតថែមទៀត ៕

តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…
តារា ៦ ដួង បង្អួត​សម្រស់​គ្នា​ជាមួយនឹង​តួឯក Fame…

សាកជ្រើសរើសទៅមើលទស្សនិកជន តើតារារូបណាខ្លះ ដែលថតបានស្អាតជាងគេជាមួយនឹង តួឯកតូច Fame?   (ខេមរា)