មើលវីដេអូនេះហើយ​ ទើបដឹងថា ឥទ្ធិពលផាត់មុខ សាហាវខ្លាំងយ៉ាងណា! (មានវីដេអូ)

អាស៊ី៖ ការផាត់មុខ ជារឿងដ៏សំខាន់មួយសម្រាប់នារីៗ ដែលមិនអាចខ្វះបាន រាល់ពេលចេញទៅក្រៅម្តងៗ ព្រោះវាអាចជួយលើកសម្រស់ និងព្រមទាំងមើលទៅរឹតតែ ក្មេងជាងវ័យផងដែរ។

កាលពីព្រឹកមិញនេះ ទំព័រហ្វេសប៊ុករបស់សារព័ត៌មានបរទេសមួយ បានបង្ហោះពីភាពខុសគ្នា រវាងនារីម្នាក់ មុន និងក្រោយពេលនាងផាត់មុខ។ 

ចំពោះវីដេអូឃ្លីបជាង៤នាទី បានបង្ហាញឲ្យឃើញថា នារីម្នាក់នោះ ពិតជាប៉ិនប្រសព្វ និងជំនាញយ៉ាងខ្លាំង ក្នុងការតុបតែងមុខ ពីទម្រង់មុខមានសាច់ មិនស្អាត ភ្នែកតូចៗ មកប្រែជាទម្រង់មុខអក្សរV គួរឲ្យស្រឡាញ់ទៅវិញ។

ជាមួយគ្នានោះដែរ អ្នកលេងបណ្តាញសង្គមភាគច្រើន មានការភ្ញាក់ផ្អើល ពេលឃើញរូបសម្រស់ ក្រោយពេលផាត់មុខរបស់នារីម្នាក់នោះ ព្រោះវាពិតជាខុសប្លែកគ្នាមួយទំហឹងតែម្តង។ ហើយមិនតែប៉ុណ្ណោះ ក៏មានអ្នកចុចមើល និងចែករំលែកយ៉ាងច្រើន ទៅដល់រាប់ម៉ឺនដងផងដែរ។

ទាំងនេះអាចសបញ្ជាក់បានថា ឥទ្ធិពលនៃការផាត់មុខ ពិតជាសាហាវណាស់ ដែលធ្វើឲ្យមនុស្សស្រីសាមញ្ញម្នាក់ មកក្លាយជាទេពអប្សរបានក្នុងមួយរំពេចភ្នែក ដោយមិនចាំបាច់វះកាត់កែសម្ផស្សអ្វីច្រើននោះទេ៕

តោះមើលវីដេអូនៃការផាត់មុខរបស់នារីម្នាក់ ទាំងអស់គ្នា៖ 

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានតារាស្រីល្បីៗមួយចំនួនទៀត ត្រូវបានអ្នកគាំទ្រភ្ញាក់ផ្អើល និងរន្ធត់ចិត្ត ពេលបានឃើញសម្រស់ របស់ពួកគេពេលមិនផាត់មុខផងដែរ។

ជាការពិត ប្រិយមិត្តធ្លាប់តែឃើញ សម្រស់របស់តារាល្បីៗ នៅមុខកញ្ចក់ទូរទស្សន៍ ទស្សនាវដ្តី សុទ្ធតែមានផ្ទៃមុខម៉ត់រលោងស្អាត គ្មានស្នាមជ្រីវជ្រួញ។ ចុះតើអ្នកធ្លាប់ឃើញ សម្រស់ពិតនៅខាងក្រៅឆាក ពេលពួកគេមិនបានប្រើគ្រឿងសម្អាងដែរទេ ថាយ៉ាងណាវិញ?

យោងតាមគេហទំព័របរទេសមួយ បានបង្ហាញពីសម្រស់ពិត របស់តារាស្រីល្បីៗ ពេលពួកគេមិនបានផាត់មុខ។ ចំពោះរូបសម្ផស្សពិតរបស់តារាស្រីខ្លះ គឺនៅតែស្រស់ស្អាតរលោងដដែល ទោះបីមិនតុបតែងមុខក៏ដោយ តែតារាមួយចំនួនទៀត អាចធ្វើឲ្យអ្នក ស្ទើរតែមិនចំណាំពួកគេទៀតផង ព្រោះថា វាខុសគ្នាខ្លាំងពេក បើប្រៀបធៀបសម្រស់ពិត និងសម្រស់ពេលផាត់មុខ៕

ចង់ដឹងថាយ៉ាងណា តោះមើលសម្រស់របស់ពួកគេទាំងអស់គ្នា៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload