ឆេង សង្ហា៖ ច្រៀង​១បទ​ បាន​១​ម៉ឺនរៀល ឲ្យម៉ាំ​គេមួយកញ្ចប់​

ភ្នំពេញ៖ អតីត​បេក្ខជន​កម្មវិធីពិភពលោក Cambodian Idol រដូវកាលទី ១​ លោក ឆេង សង្ហា បានឲ្យដឹងថា ពេលឡើងប្រឡង​ ជីវភាព ជួបការលំបាកណាស់ ហើយ​បច្ចុប្បន្នលក់ម៉ាំ ក្នុង១ថ្ងៃ​ ចំណេញតិចតួច ហើយ​អាស្រ័យ លើការ​ឲ្យថែម របស់អតិថិជន​ តែប៉ុណ្ណោះ ។

ឆេង សង្ហា ច្រៀងមិនសូវពិរោះ ប៉ុន្តែ​ គេ​ចាប់​អារម្មណ៍ លើអតីតបេក្ខជន​ កម្មវិធីខាងលើ ត្រង់ថា មានមុខមាត់ដូច​ទៅនឹង​ កំពូល​តារាងចម្រៀង ក្នុងចិត្ត​យុវវ័យ លោក ខេមរៈ សិរីមន្ត ។​ ឆេង សង្ហា បានប្រាប់ LookingTODAY នៅថ្ងៃទី១៤ ខែឧសភា បានឲ្យដឹងថា «រយៈពេល ៦​ខែ​ ដែលខ្ញុំ​ ឡើងប្រកួ​ត​ ជាមួយនឹងកម្មវិធី Cambodian Idol គឺជួបផលលំបាក ជាច្រើន ដោយខ្វះលុយ ​បង់ថ្លៃផ្ទះ» ។

សង្ហារ បានថា«ការលក់ម៉ាំរបស់ខ្ញុំ​ក្នុង​ ១ថ្ងៃគឺបានតែជាង ៣ម៉ឺនរៀល ដែលនេះ ជាប្រាក់ចំណេញ ក្រោយទូទាត់ ហើយ​ម៉ាំ​១​កញ្ចប់​ ២ពាន់រៀល ជួនកាល គេ​ឲ្យក្រដាស់ប្រាក់ ១ម៉ឺន ច្រៀង​១បទ​ទៅ គេថាមិនបាច់អាប់ នោះទេ ចឹងទៅ ជួនកាល​បាន ដល់ ៥​ម៉ឺនដែរ គ្រាន់ទុកផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ​ » ៕

ប្រភព ៖
ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

កម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol វគ្គ Judge Audition បានចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV កាលពីយប់មិញនេះ ទាក់ទាញចំណាប់អារម្មណ៍ ទស្សនិកជនមិនតិចនោះទេ។ បេក្ខជនម្នាក់ បានបង្កបរិយាកាស នៅក្នុងស្ទូឌីយ៉ូឲ្យមានភាពសប្បាយរីករាយ ដោយបានរៀបរាប់នូវជីវិតពិត និងបទពិសោធន៍កន្លងមក ក្នុងនាមជាអ្នកលក់ម៉ាំល្ហុងម្នាក់ ដែលទទួលបាន ប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំង៕ ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្តខ្មែរឡូត ចូលរួមទស្សនាកំសាន្តដោយមេត្រី៖

គួររំលឹកដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា លើកស្ទួយត្រសក់ចាវ ម៉ាំល្ហុង ប្រហុក ផ្អក ឲ្យក្លាយទៅជា អត្តសញ្ញាណជាតិរបស់ខ្មែរ ព្រោះវាជាមុខម្ហូប ដែលមាន រស់ជាតិឆ្ងាញ់ និងបញ្ជាក់ថា ជារបស់ខ្មែរ។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាវប្បធ៌មជាតិ ០៣ មីនា នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា «យើងត្រូវដាក់មុខ ដែលជាអត្តសញ្ញាណរបស់ខ្មែរ យើងនៅពេលមានកម្មវិធីធំៗ ដើម្បី ឲ្យភ្ញៀវអន្តរជាតិគេបានដឹងពីម្ហូបខ្មែរ។ ជាក់ស្តែនៅកូរ៉េ គេបាននាំគីមឈីមកស្រុកខ្មែរ នេះហើយ ដែលគេបញ្ជាក់អត្ត សញ្ញាណរបស់គេ»៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload