Apple យល់​ព្រម​បែង​ចែក​ប្រាក់​ចំណេញ​ពី​ការ​លក់​iPhoneនិងiPadរបស់​​ខ្លួន ចំនួន0.5% អោយ​ទៅ ក្រុមហ៊ុនEricsson

ក្រុមហ៊ុន​របស់​ប្រទេស​ស្វ៊ីស Ericssonគឺ​ជា​ក្រុមហ៊ុន​ដែល​ល្បី​ជា​ច្រើន​ទសវត្ស​ លើ​ផ្នែក​បច្ចេកវិទ្យា​
ទូរគមនាគមន៍​ ដូច្នេះ​វា​មិនមែន​ជា​រឿង​ចំលែក​ទេ​ដែល​ ក្រុមហ៊ុន​មួយ​នេះ​ប្រមូល​ផ្ដុំ​ដោយ​ប័ណ្ណ​ប៉ាតង់​ជា​ច្រើន​ផ្ដាច់​មុខ​។ហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្ទើរ​តែ​គ្រប់​ម៉ាក​ សុទ្ធ​តែ​ជា​ដៃ​គួរ​របស់​ក្រុមហ៊ុន​នេះ​ ហើយ​ពេល​នេះ​ដៃ​គូរ​បន្ទាប់​របស់​គេ​គឺ​ Appleតែ​ម្ដង​។

Appleក្រុមហ៊ុន​ល្បី​និង​រក​ចំណូល​បាន​ច្រើន​ជាង​គេ សន្យា​ថា​នឹង​បែង​ចែក​ប្រាក់​ចំណូល​ខ្លួន​ចំនួន​0.5% ពី​ប្រាក់​ចំណេញ​នៃ​ការ​លក់​ iPhone និងiPad ក៏​ប៉ុន្តែ​ចំនួន​ជា​ទឹក​ប្រាក់​សរុប​ដែល​ស្មើ​នឹង​0.5 %មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ បើ​យោង​តាម​ អ្នក​វិភាគ​ពី​ធនាគារ​ ABGបាន​អោយ​ប៉ាន់​ស្មាន​ពី​ប្រាក់​ចំណូល​សរុប​ពី​ការ​លក់​iPhoneនឹងiPadនោះ Ericssonអាច​ជា​ទទួល​បាន​ប្រមាណ 1.1ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​ និង1.6ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​។
ការ​ពិត​ទៅ​មុន​នឹង​ឈាន​ដល់​ការ​ព្រមព្រៀង​បែង​ចែក​ប្រាក់​ចំណេញ​នេះ ​ក្រុមហ៊ុន​ទាំង​ពីរ​មាន​ជំលោះ​ជាមួយ​គ្នា​។

Apple យល់​ព្រម​បែង​ចែក​ប្រាក់​ចំណេញ​ពី​ការ​លក់​iPhoneនិងiPadរបស់​​ខ្លួន ចំនួន0.5% អោយ​ទៅ ក្រុមហ៊ុនEricsson
តាំង​ពីឆ្នាំ​2012មក​ម្ល៉េះ​។ ដោយ​សារ​តែ​Ericssonកាន់កាប់ ប័ណ្ណ​ប៉ាតង់ បច្ចេកវិទ្យា4G LTE ទើប​តម្រូវ​អោយ​ក្រុមហ៊ុន​ស្មាត​ហ្វូន​ផ្ដល់​ប្រាក់​ទៅ​Ericssonមុន​នឹង​បំពាក់​បច្ចេកវិទ្យា​នេះ​លើ​ស្មាត​ហ្វូន​របស់​ខ្លួន​។ ប៉ុន្តែ​Appleបាន​និយាយ​ថា​ការ​ទាមទារ​របស់​Ericssonមិន​សម​ហេតុ​ផល​ ទើប​ធ្វើ​អោយ​មាន​ជម្លោះ​ជាមួយ​គ្នា​ មុន​នឹង​ឈាន​ដល់​ការ​ព្រមព្រៀង​នេះ​៕

Apple យល់​ព្រម​បែង​ចែក​ប្រាក់​ចំណេញ​ពី​ការ​លក់​iPhoneនិងiPadរបស់​​ខ្លួន ចំនួន0.5% អោយ​ទៅ ក្រុមហ៊ុនEricsson


  • Apple យល់​ព្រម​បែង​ចែក​ប្រាក់​ចំណេញ​ពី​ការ​លក់​iPhoneនិងiPadរបស់​​ខ្លួន ចំនួន0.5% អោយ​ទៅ ក្រុមហ៊ុនEricsson已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ជីវិតនិងសង្គម
Tags: