អាហារ4ប្រភេទគួរជៀសវាងព្រោះធ្វើអោយកើតជំងឺមហារីក

ខាង​ក្រោម​នេះ​គឺ​អាហារ​៥​ប្រភេទ​ដែល​អ្នក​ទទួលទាន​ជា​រៀង​រាល់​ថ្ងៃ​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​បង្កើត​ជំងឺ​មហារីក​ឬ​សង្ស័យ​ថា​ជា​មូលហេតុ​ធ្វើ​អោយ​កើត​ជំងឺ​មហារីក។
១. ពោត​ផប់ខន (Pop Corn)
យើង​តែង​តែ​ឃើញ​ពោត​ផប់ខន (Pop Corn) ត្រូវ​បាន​គេ​ទទួលទាន​នៅ​ពេល​មើល​កុន ឬ​លក់​នៅ​តាម​សួន​ច្បារ​ហាត់​ប្រាណ​នាៗ ក៏​ប៉ុន្តែ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ម្យ៉ាង​ហៅថា​អាស៊ីដ Perfluorooctanoic (PFOA)។ យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​អ្នក​ដែល​ទទួល​ទាន​សារធាតុ PFOAច្រើន​នឹង​ប្រឈម​ហានិភ័យ​អភិវឌ្ឍ​ទៅ​កាន់​ជំងឺ​មហារីក​តម្រង់​នោម​និង​គ្រលៀន។

២. ត្រី​សាល់ម៉ុន​ចិញ្ចឹម (Farmed Salmon)
មនុស្ស​ភាគច្រើន​យល់ដឹង​ពី​អត្ថប្រយោជន៍​របស់​ត្រី​សាល់ម៉ុន​ក៏​ប៉ុន្តែ​គេ​មិន​យល់​ដឹង​ពីប្រភព​របស់​វា​នោះ​ទេ។ ត្រីសាល់ម៉ុន​ចិញ្ចឹម​ផ្ទុក​ទៅ​ដោយ​ភាព​កខ្វក់​ខ្ពស់​ដូចជា Polychorinated Biphenyls (PCBs) Dioxins និងToxaphene ដែល​ល្បី​ថា​ជាមូលហេតុធ្វើអោយកើតជំងឺ​មហារីក។ វាពិត​ជាមាន​សារសំខាន់​ណាស់​ក្នុង​ការ​ទទួលទាន​ត្រីសាល់ម៉ុន​ធម្មជាតិ​ឬ​ព្រៃ​ទោះ​បី​ជា​វា​មាន​តំលៃ​ថ្លៃ​ជាង​ត្រី​សាល់ម៉ុន​ចិញ្ចឹម​ក៏​ដោយ។

៣. ដំឡូង​បារាំង​បំពង​ស្រួយ (Potato Chips)
អាហារ​សំរន់​ប្រភេទនេះមានសារធាតុAcrylamide ដែលជា​សារធាតុ​ធ្វើអោយ​កើតជំងឺមហារីក​រក​ឃើញ​នៅ​ក្នុង​បារី។ សារធាតុ​គីមីនេះ​បង្កើត​ពីការ​បំពង​ដំឡូងបារាំង​ទៅក្នុង​ស៊ីតុណ្ហភាព​ដល់​ទៅ​២៤៨​អង្សា​ដែល​ជា​សីតុណ្ហភាព​ធ្វើ​អោយ​ដំឡូងបារាំងស្រួយ។

៤. ប៉េងប៉ោះ​កំប៉ុង
អាហារ​កំប៉ុងមានភាពងាយស្រួលនិង​ទុកដាក់បានយូរ ប៉ុន្តែ​ជា​អកុសល គ្រឿង​ផ្សំ​ដែល​ហៅថា Bisphenol A (BPA) ដែល​ផ្ទុក​នៅក្នុង​គ្រឿង​កំប៉ុង​ហើយ​វាបំផ្លាញ​អ័រម៉ូន​និង​ជា​លទ្ធផល​បង្កើត​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​និង​មហារីក​សុដន។ ដំណោះ​ស្រាយងាយ​ស្រួលនោះ​គឺ​គួរ​តែ​ប្រើ​ប៉េងប៉ោះ​ស្រស់​វិញ​ជៀស​ជាង​ការ​ប្រើ​ប៉េងប៉ោះ​កំប៉ុង៕

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖ ideadigezt


  • អាហារ4ប្រភេទគួរជៀសវាងព្រោះធ្វើអោយកើតជំងឺមហារីក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: