៩០វិនាទី សង្ខេប​ជីវភាព​កុមារី​ស៊ីរី​ម្នាក់​​ក្នុង​រយៈពេល​១ឆ្នាំ​​

ខណៈ​​ដែល​ពិភព​លោក​ កំពុង​ផ្ដោត​ការ​ចាប់​អារម្មណ៍​ពេញ​ទំហឹង ​ទៅ​លើ​ប្រទេស​​បារាំង​ បន្ទាប់​ពី​សោកនាដកម្ម​នៅ​ទី​ក្រុង​ប៉ារីស ដែល​មាន​មនុស្ស​ស្លាប់​ប្រមាណ​១២៩នាក់​ និង​រង​របួស​ជា​ច្រើន​រយ​នាក់​ទៀត​នោះ​ មនុស្ស​ភាគ​ច្រើន​ហាក់​ដូចជា​ពុំ​ទាន់​បាន​ដឹង​ពី​ទុក្ខ​វេទនា​របស់​កុមារ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ស៊ី​រី​នៅ​ឡើយ​ទេ។​ ដោយសារ​សង្គ្រាម​​​អូស​បន្លាយ​ ជាង​៥ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​​ផ្លាស់​ប្ដូរ​វាសនា​របស់​កុមារ​ស៊ីរី​ ឲ្យ​ប្រែ ពី​ល្អ​​មក​អាក្រក់។

ភាព​ចលាចល​ក្នុង​ផ្ទៃ​ប្រទេស​ ការ​លុក​លុយ​ពី​បរទេស​ នាំ​ឲ្យ​ពលរដ្ឋ​ស៊ីរី​ ពិសេស​កុមារ​ រស់​យ៉ាង​លំបាក ដោយ​ត្រូវ​រត់គេច​ ពី​ការ​ទម្លាក់​គ្រាប់​បែក ការ​បាញ់ បោះ​ពីសំណាក់​ពួក​យោធា។ កង្វះ​ស្បៀង​អាហារ​ ដែល​កើតមាន​ចំពោះ​កុមារ​ កាន់​តែ​ជា​រឿង​ដ៏ គួរ​ឲ្យ​សោកសង្រេង​បំផុត​ផង​ដែរ។

វីដេអូ​ខាង​ក្រោម​នេះ​នឹង​​បង្ហា​ញ​ពី​ជីវភាព​របស់​ក្មេង​ស្រី​ម្នាក់​នៅ​ប្រទេស​ស៊ីរី ដោយ​សង្ខេប​ពី​​​ដំណើរ​ការ​ជីវិត​​ប្រចាំថ្ងៃ​របស់​នាង​ រយៈពេល១ឆ្នាំ ថា​តើ​មាន​ការ​ប្រែប្រួល​កម្រិត​ណា។ សារ​អប់រំ​​​នៃ​​​វីដេអូ​នេះ​មាន​អត្ថ​ន័យ​ជា​ភាសាខ្មែរ​ថា “​ទោះ​វា​មិន​កើត​ឡើង​លើ​យើង​ឥឡូវ​នេះ មិន​ប្រាកដ​ថា​ថ្ងៃ​ក្រោយ​វា​នឹង​មិន​កើត​ឡើង​ទេ”។

មិន​សំដៅ​​តែ​ទៅ​លើ​ប្រទេស​ស៊ីរី​តែ​មួយ​នោះ​​ទេ​ តែ​យើង​ក៏​​គួរតែ​បារម្ភ​ពី​​ការ​រស់​នៅ​របស់​កុមារ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ដែល​កំពុង​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម​​ផង​ដែរ​ ព្រោះ​ថា​កម្ពុជា​យើង​ក៏​ធ្លាប់​ជួប​ប្រទះ​នឹង​ភាព​វឹកវរ​បែប​នេះ​រួច​មក​ហើយ​កាល​ពី​អតីតកាល ​ដូចនេះ​យើង​​អាច​មាន​បទពិសោធន៍​ដឹង​ច្បាស់​ពី​ការ​លំបាក​ដែល​បណ្ដាល​មក​ពី​សង្គ្រាម​នេះ។

ចង់​ដឹង​ពី​ ការ​ប្រែ​ប្រួល​នៃ ជីវិត​កុមារី​ស៊ីរី ដើម្បី​ជា​ទុន​ដល់​ការ​ពិចារណា សូម​ទស្សនា​វីដេអូ​​​ខាង​ក្រោម​នេះ​៖

អត្ថបទ​ដោយ៖ NEA


  • ៩០វិនាទី សង្ខេប​ជីវភាព​កុមារី​ស៊ីរី​ម្នាក់​​ក្នុង​រយៈពេល​១ឆ្នាំ​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:កំសាន្ត
Tags: