រូបមន្ត​បំប៉ន​សក់​សម្រាប់​សក់​លា​ប​ពណ៌​

6 Videos


ទើបតែប្ដូពណ៌សក់ថ្មី តែចង់ប្ដូរជាពណ៌ផ្សេងទៀត គួរធ្វើបែបណាល្អ? និងគួរថែបំប៉នដូចម្ដេច? -បំប៉នដោយប្រេងដូង : គ្រាន់តែប្រើប្រេងដូងលាប និងម៉ាស្សាក្បាលព្រមទាំងសរសៃសក់ផ្អាប់ទុកចោលប្រមាណ៣០នាទី ឬថ្ងៃទំនេរៗផ្អាប់ទុកចោលរាប់ម៉ោងក៏បាន ព្រោះកាន់តែផ្អាប់ទុកចោលយូរប៉ុណ្ណាកាន់តែល្អប៉ុណ្ណោះ ។ បន្ទាប់មកកក់សក់តាមធម្មតា។ ប្រសិនធ្វើជាប្រចាំទៀងទាត់យ៉ាងតិច ១សប្ដាហ៏ ១-២ ដង នឹងជួយឲ្យសក់មានសុខភាពល្អ ។

-ស៊ុតមាន់ : វ៉ៃស៊ុតមាន់បញ្ចូលគ្នា លាប និងម៉ាស្សាសរសៃសក់ ទុកចោល ៥-១០នាទី ។ បន្ទាប់មកលាងចេញឲ្យស្អាត ដោយទឹកត្រជាក់។ ប្រូតេអ៊ីន និងសារធាតុអាហារពីស៊ុតមាន់ ជួយធ្វើឲ្យសរសៃសក់ មានសំណើម និងសុខភាពល្អ ។

-ចេកទុំក៏ប្រើបំប៉នសក់បាន : គ្រាន់តែយកផ្លែចេកទុំមកកិនលាយទឹកឃ្មុំ ផ្អាប់សក់ ទុកចោល ១៥ នាទីសឹម លាងចេញឲ្យស្អាត នឹងជួយឲ្យសក់ទន់រលើបរលោង មានសុខភាពល្អ ៕

  • រូបមន្ត​បំប៉ន​សក់​សម្រាប់​សក់​លា​ប​ពណ៌​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:សម្រស់
Tags: