តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

កន្លងទៅនេះគេសង្កេតឃើញថាមានតារាសិល្បៈជាច្រើនដួងក្រោយពីស្វែងយល់ចិត្តគ្នារួច ពួកគេក៏បានរៀបការទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរហើយដែរតែក៏នៅមានតារាសិល្បៈចំនួន ១០ ដួងដែលធ្លាប់ប្រកាសថាមានម្ចាស់បេះដូងនិងយល់ចិត្តគ្នាយូរដែរហើយប៉ុន្តែមិនទាន់ឃើញដឹកដៃគ្នាចូល រោងការនៅឡើយ ។ មហាជនប្រាកដជាចង់ដឹងថាតើមានតារាសិល្បៈរូបណាខ្លះដែលស្ថិតក្នុងបញ្ជីនោះ? ។

១.ចន ច័ន្ទលក្ខិណា៖
បើទោះជាគេបានដឹងថារវាងចន ច័ន្ទលក្ខិណា និង គូស្នេហ៍របស់នាងលោកឡុងស្រឡាញ់គ្នាជា ខ្លាំង និង បានជូនកាដូនាងជាច្រើនរួចមកហើយក្តីក៏មកទល់ពេលនេះគេពុំទាន់ដឹងច្បាស់នៅឡើយទេថាអ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងការពេលណាឡើយ? ដោយសារតែការទស្សន៍ទាយថាមិនទាន់ដល់ ពេលវេលាល្អ ។

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

2.វ៉ាន់ នីឡា ៖

គូស្នេហ៍របស់ វ៉ាន់ នីឡា ជាមន្ត្រីប៉ូលីសម្នាក់ និង កំពុងសិក្សាបន្តហេតុនេះទើបពួកគេទាំងពីរមិន ទាន់គិតគូរពីរឿងរៀបការតែកន្លងទៅមានការលេចចេញនូវការថ្នឹងថ្នាក់គ្នាទៅវិញទៅមកក្រោយមក ដោយដឹងកំហុសខាងបុរសក៏សុំទោសនាងវិញដែរ ។ ព្រោះតែស្រឡាញ់ទើបមានការប្រចណ្ឌច្រើនបែបនេះ ។

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​
តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

3.លី ច័ន្ទសីហា ៖
នាងបានភ្ជាប់ពាក្យជាមួយលោកច័ន្ទ ថៃសេង ជាមន្ត្រីយោធាកាលពីថ្ងៃទី៤ កុម្ភៈ ២០១៦ កន្លង ទៅបន្ទាប់ពីបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈ ៣ ឆ្នាំរួចមក ។ តែចំពោះពេលវេលារៀបការមិនទាន់ ច្បាស់ថាកើតឡើងពេលណានោះទេ? ។

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

4.សឿន ផានផាភួង ៖
កន្លងទៅពោលគឺបន្ទាប់ពីបានស្វែងយល់ស្គាល់ចិត្តថ្លើមគ្នាអស់រយៈពេល ២ ឆ្នាំ រួចមកនាងបាន បង្ហាញមុខគូស្នេហ៍ដែលជាបុរសម្នាក់រស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់កំណត់ឬហ៊ានអះអាងឲ្យ ច្បាស់នៅឡើយទេថានឹងចូលរោងការពេលណាទេ? បើទោះខាងប្រុសចង់រៀបការឆាប់ៗក្តី ។

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

5.អេន ជី ៖
តារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេរូបនេះបានទាក់ទងស្រឡាញ់គ្នាជាមួយប្អូនប្រុសលោករ៉ាយុទ្ធឈ្មោះឡេង ។ អ្នកទាំងពីរស្រឡាញ់គ្នាទៅវិញទៅមកជាខ្លាំងតែពួកគេក៏មិនទាន់មានបំណងរៀបការនៅឡើយដែរ ។

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

6.កុល ដាវី និង សុខ រក្សា ៖
ពួកគេទាំងពីរបានរួមរស់ក្រោមដំបូលតែមួយជាមួយគ្នាចូលហ៊ុនបើកហាងរកស៊ីជាមួយគ្នាតែ មានការលេចឮថាអ្នកទាំងពីរចង់ដឹកដៃគ្នាចូលរោងការនៅចុងឆ្នាំ២០១៦ ខាងមុខនេះក្នុងនោះមិនដឹងថាជាការពិតឬយ៉ាងណានៅឡើយដែរ? ។

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

7.សុផាលីនដា និង នៅ ស៊ីនឿន ៖
រវាង សុផា លីនដា និង នៅ ស៊ីនឿន ត្រូវបានគេដឹងថាកំពុងតែស្វែងយល់ចិត្តគ្នាទៅវិញទៅមក នៅឡើយហេតុនេះទើបមិនទាន់អាចដឹងបាន ពីគម្រោងដឹកដៃគ្នាចូលរោងការឲ្យប្រាកដនោះ ។

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

8.បេនី យ៉ាំង ៖
បើទោះនាងបានបង្ហើបឲ្យដឹងពីគម្រោងចូលរោងការរបស់នាងថានឹងប្រព្រឹត្តិទៅនាខែមេសា ២០១៦ នេះក្តីក៏គេមិនបានឃើញដែរមិនដឹងថាមកពិមូលហេតុអ្វីឡើយ ។ កន្លងទៅនាងប្រកាសថាគូ ស្នេហ៍នាងអាយុ ២៨ ឆ្នាំ ចំណែកនាងអាយុ ២៧ ឆ្នាំ និង បានស្គាល់គ្នាអស់រយៈពេល ៣ ឆ្នាំ រួចមកហើយ ។

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​

9.លី ឡា និង អាន គុណកូឡា ៖
បើទោះជាអ្នកទាំងពីរជាគូស្នេហ៍គ្នាមែនតែពួកគេហាក់ស្ងប់ស្ងាត់មិនចង់បង្ហាញពីពេលវេលា ច្បាស់លាស់នៃការចូលរោងការរបស់ពួកគេឡើយ ៕ ដេវីត

តារា 9 ដួង​ ដែល​មិនទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​