ក្មេង​ប្រុស​ម្នាក់​លង់ទឹក​រណ្តៅ​ស្លាប់

ខេត្ត​ព្រះ​សីហ​នុ ៖ ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​កម្លាំង អ​.​ហ ស្នាក់​ការ​៤០១ និង​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស្លាប់​ដោយសារ​លង់ទឹក​ក្នុង​រណ្តៅ​ជីកដី​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជា​៣៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ កាលពី​វេលា​ម៉ោង​០៩​និង​១៦​នាទី​យប់ ថ្ងៃ​ទី​១៤ ឧសភា ២០១៦​។

ក្មេង​រង​គ្រោះ​ឈ្មោះ ភា ធា​រ៉ូ ភេទ​ប្រុស អាយុ​១១​ឆ្មាំ ជា​សិស្ស​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា​តា​នៃ ម្តាយ​ឈ្មោះ រី ឈុ​ន​ហៀ​ង អាយុ​២៩​ឆ្នាំ មុខរបរ​មេផ្ទះ ចំណែក​ឪពុក​ក្មេង​រង​គ្រោះ (​ស្លាប់​) ទីលំនៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ក្មេង​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​ម៉ោង​៤​និង​២០​នាទី​រសៀល បាន​បាត់​ពី​ផ្ទះ បន្ទាប់​ពី​ក្មេង​នេះ​បាន​សុំ​លុយ​ជីដូន​ចំនួន​២.០០០​រួច ហើយ​បាន​ជិះ​កង់​ទៅ​បាត់​រហូត​ដល់​ម៉ោង​៧​យប់​។ ម្តាយ​មិនឃើញ​មក​ផ្ទះ​វិញ ក៏​មានការ​ឆោឡោ ហើយ​បាន​រាយការណ៍​ទៅ អ​.​ហ ៤០១ ដើម្បី​តាម​ស្វែងរក ។ នៅ​វេលា​ម៉ោង​០​និង​១៦​នាទី​យប់ ដោយ​មានការ​សហការ​ល្អ​ពី​ក្រុម​គ្រួសារ កម្លាំង អ​.​ហ និង​ក្រុម​គ្រួ​សារបាន​ដើរ​ប្រទះ​ឃើញ​កង់ និង​សម្លៀក​បំពាក់​នៅ​ចម្ងាយ​ពីរ​ណ្តៅ​ដី​នោះ​ប្រហែល​២០​ម៉ែត្រ ហើយ​សន្និដ្ឋាន​ដឹង ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​រណ្តៅ​ដី​នោះ ដែល​មាន​ជម្រៅ​ប្រមាណ​ជា​១,៧០​ម៉ែត្រ ក៏​ប្រទះ​ឃើញ តែ​ក្មេង​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្មេង​រង​គ្រោះ​មាន​បងប្អូន​២​នាក់ ប្រុស​ទាំង​២ ដែល​ក្មេង​រង​គ្រោះជា​កូន​បង ហើយ​ក៏​ជា​កូន​ប្តី​មុន បន្ទាប់​ពី​ស្ត្រី​ជា​ម្តាយ​បាន​យកប្តី​ក្រោយ​ទៀត​បាន​កូនស្រី​២​នាក់​ទៀត ចំណែក​សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនិងករណីនេះដែរ ពិតជា​គួរ​ឲ្យ​អាណោច​អធម្ម​មែន នៅ​ពេល​ឪពុក​ម្តាយ​ពួក​គេ​រវល់​ទៅ​រកស៊ី​នៅ​ឯ​ក្រុង​បាងកក​ប្រទេស​ថៃ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​។

ហេតុការណ៍​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​សង្វេគ​នេះ បាន​កើតឡើង​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​កាលពី​ល្ងាច​ថ្ងៃ​ទី​5 ខែឧសភា ឆ្នាំ​2016​។ 

ក្មេង​រង​គ្រោះ​ទាំង​2​ម្នាក់​ឈ្មោះ ឌី​ម ឌូ​ណា ភេទ​ស្រី អាយុ​7​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឡា​ច រិ​ទ្ធី អាយុ​36​ឆ្នាំ ម្តាយ​ឈ្មោះ លន់ ស្រី​ពៅ អាយុ​28​ឆ្នាំ ហើយ​រស់នៅ​ជាមួយ​ជីដូន ឈ្មោះ ជក់ វុន អាយុ​59 ឆ្នាំ​និង​ក្មេង​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ ផល រ៉ា​ឆាន់ ភេទ​ប្រុស អាយុ​6​ឆ្នាំ មាន​ឪពុក​ឈ្មោះ ព្រឹម ព្រឿ​យ អាយុ​34​ឆ្នាំ ម្តាយ​ឈ្មោះ រុំ សុ​ភ័​ក្រ អាយុ​23​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ ឡុ​ក រឿ​ន អាយុ​59​ឆ្នាំ ដោយ​គ្រួសារ​រង​គ្រោះ​ទាំង​2 មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ិ​ម ពៅ មេ​ភូមិ​សិលា​ខ្មែរ ប្រាប់​កោះសន្តិភាព​ថា ក្មេង​ទាំង​2​បាន​បាត់​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល​4​រសៀល​ថ្ងៃ​កើតហេតុ​លុះ​ម៉ោង​ជិត​6​ល្ងាច ថ្ងៃ​ដដែល​មាន​ក្មេង​ៗ​ទៅ​លេង​ក្បែរ​រណ្តៅ​ដី​ដែល​គេ​ជីក​យក​អាចម៍ដី​ទៅ​ធ្វើ​ផ្លូវជាតិ​58​នៅ​បន្ទាត់​ព្រំដែន​ក៏​ប្រទះ​ឃើញ​ក្មេង​ដែល​បាត់​ហើយ​កំពុង​តាម​រក​នោះ​អណ្តែត​ទឹក ទើប​ក្មេង​ៗ​នាំ​គ្នា​ទៅ​ប្រាប់​អ្នកស្រុក​ឲ្យ​មក​ជួយ​ស្រង់​។

លោក​មេ​ភូមិ​បន្ត​ថា​ឪពុក​ម្តាយ​ក្មេង​ទាំង​2​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក​ដូច​គ្នា​យូរ​ៗ​ទើប​មក​ម្តង​ដោយ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​ក្រីក្រ​ដូច​គ្នា​។ លោក​មេ​ភូមិ​បញ្ជាក់​ថា​ក្មេង​រង​គ្រោះ​ទាំង​2​ដោយសារ​ផ្ទះ​ក្បែរ​គ្នា​បាន​ធ្វើបុណ្យ​ក្នុង​រោង​តែ​មួយ ហើយ​បាន​បញ្ចុះសព​ក្បែរ​គ្នា​ទៀត ក្នុង​បរិវេណ​វត្ត​សិលា​រុក្ខា​រាម ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្មេង​ប្រុស​ម្នាក់​លង់ទឹក​រណ្តៅ​ស្លាប់

ក្មេង​ប្រុស​ម្នាក់​លង់ទឹក​រណ្តៅ​ស្លាប់

ក្មេង​ប្រុស​ម្នាក់​លង់ទឹក​រណ្តៅ​ស្លាប់

ក្មេង​ប្រុស​ម្នាក់​លង់ទឹក​រណ្តៅ​ស្លាប់