អ្នកកាសែត​2​នាក់​ត្រូវ​ធ្វើឃាត​នៅ​ឥណ្ឌា

ប្រភព​ព័ត៌មាន​ផ្លូវការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៤ ឧសភា ថា អ្នកកាសែត​២​នាក់​ត្រូវ​ធ្វើឃាត​ក្នុង​ឧប្បត្តិហេតុ​ដាច់​ដោយឡែក​ពី​គ្នា​២ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​នៅ​ឥណ្ឌា ។

ការ​ធ្វើឃាត​អ្នកកាសែត​ទាំង​២​រូប​នេះ ម្នាក់​នៅ​រដ្ឋ​ប៊ឺ​ហា និង​ម្នាក់​ទៀត​នៅ​រដ្ឋ JHARKLAND ។ មន្ត្រី​ប៉ូលិស​ម្នាក់​រៀបរាប់​ថា កាលពី​យប់​ថ្ងៃ​ទី​១៣ ឧសភា ប្រមុខ​ការិយាល័យ​កាសែត HINDUSTAN នៃ​ស្រុក​ស៊ី​វ៉ា​ន រដ្ឋ​ប៊ី​ហា លោក RAJDEO RANJAN ត្រូវ​បាញ់​សម្លាប់​ដោយ​ពួក​ជនប្រដាប់អាវុធ ។ លោក RANJAN ត្រូវ​បាញ់​សម្លាប់​តាម​ផ្លូវ​ពី​ការិយាល័យ​ទៅ​ផ្ទះ​របស់​លោក ។

រួច​កាលពី​យប់​ថ្ងៃ​ទី​១២ ឧសភា ពួក​ជនប្រដាប់អាវុធ​បាន​សម្លាប់​អ្នកកាសែត​ទូរទស្សន៍​លោក AKHILESH PRATAP SINGH ក្នុងស្រុក​ចា​ត្រា រដ្ឋ JHARKLAND ។

ក្លិប​សារព័ត៌មាន​ឥណ្ឌា​បាន​ថ្កោលទោស​ការ​សម្លាប់​អ្នកកាសែត​ទាំង​២​រូប​នេះ ហើយ​សម្តែង​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​ឧក្រិដ្ឋ​ទាំងនេះ ដែល​យោង​តាម​ក្លិប​នោះ​ថា វា​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​សំដៅ​បិទ​សំឡេង​ឯករាជ្យ​របស់​សារព័ត៌មាន ។

រដ្ឋមន្ត្រី​ព័ត៌មាន និង​សោ​ធ​ទស្សន៍​ឥណ្ឌា លោក ARUN JAITLEY ក៏​ថ្កោលទោស​ការ​សម្លាប់​អ្នកកាសែត​ទាំង​២​នាក់​នោះ​ដែរ ៕