សំណាង​ហុងស៊ុយ​ដោយសារ​ស្លាក​លេខ​

ជនជាតិចិនក៏ដូចជាខ្មែរយើងមានជំនឿថា ស្លាកលេខរថយន្ដរបស់អ្នកមានឥទ្ធិពលចំពោះជីវិត ។ អ្នកអាចដឹងថាស្លាកលេខរថយន្ដរបស់អ្នកមានឥទ្ធិពលចំពោះជីវិតអ្នកយ៉ាងណាតាមរយះការយកតួលេខមកបូកបញ្ចូលគ្នារហូតនៅសល់លេខមួយខ្ទង់សម្រាប់ការទស្សន៏ទាយ ។
សំណាង​ហុងស៊ុយ​ដោយសារ​ស្លាក​លេខ​
ឧទាហណ៍៖ ស្លាកលេខ ២S-៦១០១=៦+១+០+១=៨ ។

លេខ១ មានដំណែងខ្ពស់ មានពិភពផ្ទាល់ខ្លួនជីវិតគ្រួសារមិនពាក់ព័ន្ធជាមួយនរណា ធ្វើអ្វីតែម្នាក់ឯងជាមួយគ្រួសារ ។

លេខ សំដៅដល់ស្ត្រី សេចក្ដីសុខ ភាពសប្បាយ មានដៃគូជួយជ្រោមជ្រែង នឹង នាំមកនូវភាពសុខស្រួសមកឲ្យរថ យន្ដនេះ ។

លេខ៣ ជាលេខព្រះ សំដៅដល់ការចាប់ផ្ដើមនូវជោគជ័យ និងផលកម្រៃផ្សេងៗ តែអាចសំដៅដល់ឧប្បត្តិវហេតុផងដែរ ។

លេខ៤ មានក្ដីក្ដាំង ឈ្លោះទាស់ទែង មានបញ្ហាមិនល្អ ។ ប៉ុន្តែ អ្នកអាចកែបញ្ហានេះ បានដោយនាំមកនូវបន្ទះមាសចំនួន៣បន្ទះ បិទលើព្រះថែរក្សារថយន្ដ ដើម្បីជាសិរីមង្គលដល់រថយន្ដឲ្យផុតគ្រោះភ័យ ។

លេខ៥ សំដៅដល់ការជុសជុល ការជាប់គាំងរឿងប្រាក់កាស។ ប៉ុន្តែអាចកែបញ្ហាបានដោយយកផ្កាថ្វាយជំនាងឡាន
រាល់ថ្ងៃកំណើតរបស់ខ្លួនជួយឲ្យរួចផុតគ្រោះថ្នាក់ និងកាន់តែសំណាងល្អ។

លេខ៦ មានអ្នកជួយជ្រោមជ្រែង ផ្ដល់លុយកាក់ច្រើន មានភាពចម្រើនរុងរឿងរួចផុតពីគ្រោះថ្នាក់ទាំងពួង ។

លេខ៧ សំដៅដល់ការបាត់បង់ប្រាក់ដោយសារការធ្វើដំណើរ។ ប៉ុន្តែអាចកែខៃបានដោយយកផ្កាមកថ្វាយព្រះក្នុងរថយន្ដឬជំនាងរថយន្ដ នៅរាល់ថ្ងៃកំណើតរបស់អ្នកនឹងជួយឲ្យមានប្រាក់ច្រើន និងរួចផុតពីគ្រោះថ្នាក់ ។

លេខ៨ សំដៅដល់ភាពរុងរឿង មានទ្រព្យសម្បត្តិច្រើន ទទួលបានជោគជ័យក្នុងការងារ និងសុខភាពល្អបរិបូណ៌។

លេខ៩ សំដៅដល់ជោគជ័យ មានភាព ឈានទៅមុខ មានសេចក្ដីសុខ និងមានសុវត្ថិភាពល្អ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • សំណាង​ហុងស៊ុយ​ដោយសារ​ស្លាក​លេខ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/05/15  Category:ចំនេះដឹង
Tags: