យុទ្ធនាការ​អាវខ្មៅ នៅ​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា នឹង​ផ្អាក​ជា បណ្ដោះអាសន្ន​

ភ្នំពេញ:
​លោក អ៊ី សា​រ៉ុ​ម នាយក​ប្រតិបត្តិ​អង្គការ សមាគម​ធាងត្នោត បាន​បញ្ជាក់ថា យុទ្ធនាការ​អាវខ្មៅ នៅ​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា  នឹង​ផ្អាក​ជា បណ្ដោះអាសន្ន​។​

ការផ្អាក​ធ្វើ​យុទ្ធនាការ​ពាក់អាវ​ខ្មៅ​ ទាមទារ​អោយ​ដោះលែង​មន្ត្រី​អាដហុក​ចំនួន​៤​នាក់ និង​អគ្គលេខាធិការរង​គ​.​ជ​.​ប​. គឺ​បន្ទាប់ពី​ទូត​អាមេរិក បាន​​បដិសេធថា ខ្លួន​មិនបាន​នៅ​ពីក្រោយ​​ខ្នង​នៃ​ការអំពាវនាវ​អោយធ្វើ​យុទ្ធនា​ការ​នេះ​ទេ​។
​កាលពី​សប្តាហ៍​មុន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៨​នាក់ (​បរទេស​២​នាក់​) ដោយសារតែ​ពួកគេ​ធ្វើការ​ប្រមូលផ្តុំ​គ្មាន​ការសុំច្បាប់​៕​