​បុរស​ម្នាក់​ដើរ ចាប់​ហ៊ីង​និង​កង្កែប ពេលយប់​មេឃ​កំពុង​ភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់​

ភ្នំពេញ:
 រន្ទះ​អប្រីយ៍​បាន​ប្រល័យ​បុរស​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ចោល​ប្រពន្ធ​និង​កូន ។ ហេតុការណ៍​នេះ ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​ចម្ងាយ​២០០​ម ពី​ភូមិ​សំបួរ ឃុំ​ប៉ោយចារ ស្រុក​ភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ ។

​ប្រភពព័ត៌មាន​ពី​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹងថា​៖​ជនរងគ្រោះ​ឈ្មោះ​ចិន ទូច ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ នៅ​ភូមិ​សំបួរ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​មុនពេល​កើតហេតុ​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៥ ខែ ឧសភា ឆ្នាំ​២០១៦ មេឃ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ធំ​មួយ​មេ ជនរងគ្រោះ​បាន​ចេញពីផ្ទះ ទៅ​ដើររក​ចាប់​ហ៊ីង​និង​កង្ហែ​ប នៅវេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃ​ដដែល ស្រាប់​គេ​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់ នៅ​វាលស្រែ​ខាងត្បូង​ភូមិ ទើប​មានការ​ភ្ញាក់ផ្អើល​។

​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ តាម​ប្រពៃណី​។ គួរបញ្ជាក់​ផងដែរ ៖ ក្នុង​រយៈពេល​២​ថ្ងៃនេះ នៅ​ខេត្តបន្ទាយមានជ័យ មាន​ករណី​រន្ទះបាញ់​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ ក្នុងនោះ​នៅ​ស្រុក​ម៉ាឡៃ​ចំនួន​២​នាក់ គោ​១​ក្បាល និង​ស្រុក​ភ្នំស្រុក​ស្លាប់​​ម្នាក់​៕

​បុរស​ម្នាក់​ដើរ ចាប់​ហ៊ីង​និង​កង្កែប ពេលយប់​មេឃ​កំពុង​ភ្លៀង ត្រូវ​រន្ទះបាញ់​ស្លាប់​