រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បុក​យុវជន​ម្នាក់​បែក​រាងកាយ​​ស្លាប់​យ៉ាង​អាណោចអាធ័ម​

រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បុក​យុវជន​ម្នាក់​បែក​រាងកាយ​​ស្លាប់​យ៉ាង​អាណោចអាធ័ម​



ព្រៃវែង ​៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ​ដែល​បង្ក​​ឡើង​ ដោយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ ​បុក​ម៉ូតូ​ម៉ាក​ឌ្រីម​សង់​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឲ្យ​អាសូរ​ជាទីបំផុត។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ​ឆ្នាំ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ១​ ស្ថិត​ក្នុង​ភូមិ​ស្រះ ​ឃុំ​រំចេក​ ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង​នៅ​វេលា​ម៉ោង​ប្រហែល​ជា​១៦​និង​៣០នាទី​រសៀល។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​​​​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​​យុវជន​​ម្នាក់​ឈ្មោះ​អី​វ សារិត​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​ស្តៅ​ ឃុំ​ក្រាំ​ស្វាយ ​ស្រុក​ព្រះស្តេច​ ខេត្ត​ព្រៃវែង ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125​ ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ 1FG-9529 ​ធ្វើ​ដំណើរ​​​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច។ លុះ​​មកដល់​ចំណុច​កើតហេតុ​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ដែល​​បើក​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ រួច​ក៏​បាន​បុក​ម៉ូតូ​ឌ្រីម​សង់​នោះ​​ពេញទំហឹង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​បែក​មុខ​ធ្លាយ​ពោះ​បែក​សាច់​ស្ទើរ​គ្រប់កន្លែង ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​គួរ​ឲ្យ​អាសូរ​ជាទីបំផុត​។

ក្រោយពេល​កើត​ហេតុ​រថយន្ត​បង្ក​ខាង​លើ​បាន​គេច​ខ្លួន​បាត់ស្រមោល​។ បន្ទាប់មក​សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​ឯ​ម៉ូតូ​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំរំចេក៕

រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បុក​យុវជន​ម្នាក់​បែក​រាងកាយ​​ស្លាប់​យ៉ាង​អាណោចអាធ័ម​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បុក​យុវជន​ម្នាក់​បែក​រាងកាយ​​ស្លាប់​យ៉ាង​អាណោចអាធ័ម​