រោងចក្រ​ទឹកកក​បង្ហូរ​ទឹក​ស្អុយ​ពុល​ចូល​ដី​សាលារៀន​រាប់​សិប​ឆ្នាំ​មក​ហើយ​រហូត​ប្រជា​ពល​រដ្ឋ​ប្រតិកម្ម​រឿង​ធុំ​ក្លិនស្អុយ​ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​

រោងចក្រ​ទឹកកក​បង្ហូរ​ទឹក​ស្អុយ​ពុល​ចូល​ដី​សាលារៀន​រាប់​សិប​ឆ្នាំ​មក​ហើយ​រហូត​ប្រជា​ពល​រដ្ឋ​ប្រតិកម្ម​រឿង​ធុំ​ក្លិនស្អុយ​ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​



កំពង់ធំ ៖ រោងចក្រ​ទឹកកក​មួយ​កន្លែង​នៅ​ក្បែរ​សាលារៀន​បឋមសិក្សា​ស្ទឹង​ជី​នឹ​ត​ ក្នុង​ភូមិ​ត្រស់ ឃុំ ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​បើក​ធ្វើ​អាជីវកម្ម​យូរយារ​ណាស់​មក​ហើយ តែងតែ​បង្ហូរទឹក​កាកសំណល់​ជាតិពុល ចូល​មក​ក្នុង​ដី​សាលារៀន​បឋម​សិក្សា​ស្ទឹង​ជី​នឹក​រហូត​កើតជា​អាង​ស្តុប​ទឹកស្អុយ បង្កើត​បានជា​ឧស្ម័ន​ជាតិពុល​ធុំក្លិន​ប៉ះពាល់​ដល់​សុខភាព​ប្រជា​ពល​រដ្ឋ​ដែរ​រស់នៅ​ក្បែរ​រោងចក្រ​ទឹកកក​នេះ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ន​ដែល​រស់នៅ​ក្បែរ​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រោងចក្រ​ទឹកកក​នេះ​បាន​ដំណើរ​ជាង​៣០​ឆ្នាំ​មក​ហើយ តែ​គ្មាន​វិធានការ​ដើម្បី​រក្សាទុក​កាក​សំណល់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ គឺ​គិត​ដែល​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ​និង​ញាតិ​នៅ​ក្បែរ​ខ្លួន​ឡើយ មិនតែប៉ុណ្ណោះ​បាន​បង្ហូរ​ទឹក​ស្អុយ​ពុល​ចូល​ដី​សាលារៀន​ទៀត រឹតតែ​ធ្វើ​ឲ្យ​មាន​ងឿង​ឆ្ងល់​ថា ​តើ​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹង​បាន​ឃើញ​ហើយ​ ម្ដេចក៏​គ្មាន​វិធានការ​និង​ការណែនាំ​ឲ្យ​បាន​ត្រឹមត្រូវ​បែរជា​បណ្ដែត​បណ្ដោយ​ឲ្យ​ម្ចាស់​រោងចក្រ​ធ្វើ​អ្វី​តាមតែ​ទំនើងចិត្ត មិន​គិត​ពី​ផល​ប៉ះពាល់​សុខភាព​ប្រជា​ពល​រដ្ឋ​ទូទៅ។

លោក សាយ ហៀក នាយក​សាលា​ស្ទឹ​ក​ជី​នឹ​ត​ បាន​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃមុន ខាង​មន្ដ្រី​បរិស្ថាន អាជ្ញាធរ​ពាក់​ព័ន្ធ​បាន​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់ កា​រប​ង្ហូ​រ​ទឹកស្អុយ​ចូល​រួចហើយ ហើយ​លោក​មាន​តួនាទី​ជា​អ្នកការពារ​ផលប្រយោជន៍​សាលា​ដែល​ជា​ដី​របស់​រដ្ឋ​តែប៉ុណ្ណោះ លោក​បាន​បន្ត​ថា ទោះជា​មាន​ស្ថាប័ន​ខាង​ណា​មក ក៏ដោយ ក៏​មិនដែល​ឃើញ​មាន​វិធានការ កំចាត់​ទឹកស្អុយ​ដែរ ឃើញ​មក​បាត់​មក​បាត់​ឈឹង ទុក​ក្លិនអសោចិ៍​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​តែ​ស្ទើរ​ទ្រាំ​បាន។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់​ប្រជា​ពល​រដ្ឋ លោក រ៉ា ដែល​ជា​ម្ចាស់​រោងចក្រ​ទឹកកក បាន​ឆ្លើយ​ថា​ ខាង​មន្ដ្រី​ជំនាញ​គ្រប់​ស្ថាប័ន​ក្នុង​មូលដ្ឋាន​បាន​ចុះ​មក​មើល ហើយ​លោក​ក៏បាន​ប្រាប់​ថា ​នឹង​ជីក​អាង​ស្ដុក​ទឹកស្អុយ​នេះ​ក្នុង​បរិវេណ​ដី​របស់​ខ្លួន​ក្នុង​ខែប្រាំង​ខាងមុខនេះ។ ប្រជា​ពល​រដ្ឋ​កំពុង​រង់ចាំ​មើល​ការ​ចាត់វិធានការ​រប​ស់​អាជ្ញាធរ​មូលដ្ឋាន តើ​ប្រសិទ្ធភាព​ដែរ​ឬ​អត់៕

រោងចក្រ​ទឹកកក​បង្ហូរ​ទឹក​ស្អុយ​ពុល​ចូល​ដី​សាលារៀន​រាប់​សិប​ឆ្នាំ​មក​ហើយ​រហូត​ប្រជា​ពល​រដ្ឋ​ប្រតិកម្ម​រឿង​ធុំ​ក្លិនស្អុយ​ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​ រោងចក្រ​ទឹកកក​បង្ហូរ​ទឹក​ស្អុយ​ពុល​ចូល​ដី​សាលារៀន​រាប់​សិប​ឆ្នាំ​មក​ហើយ​រហូត​ប្រជា​ពល​រដ្ឋ​ប្រតិកម្ម​រឿង​ធុំ​ក្លិនស្អុយ​ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​ រោងចក្រ​ទឹកកក​បង្ហូរ​ទឹក​ស្អុយ​ពុល​ចូល​ដី​សាលារៀន​រាប់​សិប​ឆ្នាំ​មក​ហើយ​រហូត​ប្រជា​ពល​រដ្ឋ​ប្រតិកម្ម​រឿង​ធុំ​ក្លិនស្អុយ​ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​

  • រោងចក្រ​ទឹកកក​បង្ហូរ​ទឹក​ស្អុយ​ពុល​ចូល​ដី​សាលារៀន​រាប់​សិប​ឆ្នាំ​មក​ហើយ​រហូត​ប្រជា​ពល​រដ្ឋ​ប្រតិកម្ម​រឿង​ធុំ​ក្លិនស្អុយ​ដែល​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​已关闭评论
  • 9 views
  • Hide Sidebar
    A+