លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បន្ត​នាំយក​ទឹក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ភូមិ​រលួស​កំពុង​ជួប​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បន្ត​នាំយក​ទឹក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ភូមិ​រលួស​កំពុង​ជួប​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់



កំពង់ធំ ៖ ប្រជាពលរដ្ឋ​ភូមិ​រលួស ចំនួន​៣១៩ គ្រួសារ ស្ថិតនៅក្នុង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កំពុងតែ​ជួប​នូវ​គ្រោះធម្មជាតិ ខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ទោះជា​មានការ​យកចិត្ត​ទុកដាក់ របស់​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដឹក​ទឹក​មក​ចែកជូន​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ ទើប​លោក​ឧ​ត្តម​សេនី​យ៍ សោម ស៊ុន បន្ថែម​រថយន្ត​ចំនួន​២​គ្រឿង​សម្រាប់​បន្ត​ដឹក​ទឹក​មក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់។

ជាក់​ស្តែង​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ ២០១៦ អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ដឹក​ទឹក​ចំនួន​២​រថយន្ត​មក​ចែក ជូន​ប្រជាពលរដ្ឋ ១៣៥៦​នាក់ តែ​នៅតែ​មិន​គ្រប់គ្រាន់​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​បឹងបួរ ប្រឡាយ​រីង​ខាស ដោយសារតែ​មិន​មាន​ភ្លៀង​ធ្លា​ក់​សោះ ទើប​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ រួម​និង​សហការី បាន​បន្ត​ដឹក​ទឹក​ស្អាត​ជូន ពួកគាត់​ចំនួន​ពីរ​រថយន្ត​បន្ថែមទៀត។

លោក ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់​ថា បើ​គិត​សរុប​ចាប់ពី​ថ្ងៃ​ទី​២៨ ​ខែមេសា ដល់​ថ្ងៃទី​១៥​ខែឧសភា ឆ្នាំ ២០១៦ នេះ អង្គភាព​តំបន់​សឹករង​កំពង់ធំ បានផ្តល់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​រលួស បាន​ចំនួន ១៦​រថយន្ត ស្មើ​និង​ទឹក​ចំនួន ៤៨០០០​លីត្រ រួចហើយ ហើយ​និង​បន្ត​ដឹក​ចែកជូន​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រហូត ខណៈ​ពេល​ដែល​មិនទាន់​មាន ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ និង​ជាការ​ផ្តាំផ្ញើ​ពី​សំណាក់ លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​អំពាវ​នា​ឲ្យ​មន្ទីរ​ស្ថាប័ន និង​គ្រប់​កង​ឯក​អង្គ​ភាព រួម​សហការ​គ្នា ចែក​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ជួប​នូវ​ការខ្វះខាត​ទឹក ក្នុងនោះ ដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បាន​ផ្តាំផ្ញើ​ដល់​លោកយាយ លោកតា និង​ប្រជាពលរដ្ឋ​ឲ្យ​ថែរ រក្សា​សុខភាព ដើម្បី​បញ្ច្រាស​ពី​ជំងឺឆ្លង​ដែល​បាន​កើតឡើង​ក្នុង​រដូវ​ក្តៅ​នេះ៕

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន បន្ត​នាំយក​ទឹក​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ភូមិ​រលួស​កំពុង​ជួប​នូវ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់