អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦

ក៏ដូចជាមហាជនទូទៅដែរសូម្បីតែសិល្បករក៏ជួបនូវគ្រោះថ្នាក់ចរាចរណ៍គួរឲ្យកត់សម្គាល់ដែរជាក់ស្តែងគ្រាន់តែនៅដើមឆ្នាំ ២០១៦ រយៈពេល ៤ ខែ នេះគេសង្កេតឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦ ករណីនិងមានអ្នករងគ្រោះថ្នាក់រហូតដល់ស្លាប់ទៀតផង ។

១.លោក វណ្ណមករា ៖

កាលពីថ្ងៃទី១០ មករា ២០១៦ ដោយសារតែរងគ្រោះថ្នាក់ផ្ទួនពោលគឺក្រឡាប់រថយន្តដល់ទៅ ២ ដងក្នុងនោះពេលក្រឡាប់លើកទី ១ នៅព្រៃនប់ខេត្តព្រះសីហនុមិនទាន់ស្លាប់ទេត្រូវបានរថយន្តពេទ្យដឹកមកសង្រ្គោះនៅភ្នំពេញតែជាអកុសលពេលដឹកមកដល់ជិតកន្លែងយាយម៉ៅពេជ្រនិលគីឡូម៉ែត្រ ៩៤ រថយន្តពេទ្យនោះបានផ្ទុះកង់និងក្រឡាប់បណ្តាលឲ្យលោក  វណ្ណមករា កៀបជាប់រថយន្តស្លាប់នៅនឹង កន្លែង ។ គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងពេលកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ ដោយរួមមានអ្នកជិះក្នុងរថយន្តចំនួន ៥ នាក់ ហើយស្លាប់តែលោក វណ្ណមករា ម្នាក់ប៉ុណ្ណោះ ។

អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦

២.ហ៊ឹម សុភី ៖

ជាអ្នកចម្រៀងដែលនិយមច្រៀងបទពីដើមបានរងគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅឯ ខេត្តមណ្ឌលគីរី វេលាម៉ោង ៣ និង២០ នាទី ថ្ងៃទី១៨ កុម្ភៈ ២០១៦ ចម្ងាយ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តតែសំណាងល្អមិនមានរងគ្រោះដល់អាយុជីវិតនរណាម្នាក់ទេ ។ រថយន្តនោះជិះគ្នា ៦ នាក់ ក្នុងគម្រោងទៅចូល រួមកម្មវិធីប្រគុំតន្រ្តីនៅទីនោះ ។

អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦

៣.លោក ព្រហ្ម ម៉ាញ ៖

នៅយប់ថ្ងៃទី២២ កុម្ភៈ ២០១៦ វេលាម៉ោង ៩ យប់ លោក ព្រហ្ម ម៉ាញ ដែលជាតារាចម្រៀង អាយ៉ៃដ៏ល្បីបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តលោកបានបុករ៉ឺម៉កគេចតចោលកៀនផ្លូវនៅទួលពង្រសង្កាត់ត្រពាំងថ្លឹងខណ្ឌពោធិសែនជ័យបណ្តាលឲ្យរងរបួសស្រ្តីម្នាក់ដែលកំពុងអង្គុយហូបបាយក្បែរនោះ ។ រថយន្តលោក ព្រហ្ម ម៉ាញ ប្រភេទអូឌីស្លាកលេខ 2y5192 បុកជាមួយរ៉ឺម៉កនៅកន្លែងងងឹត ។

អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦

៤.ហួត សារ៉ាវឌី ៖

ជាអ្នកសំដែងនិងច្រៀងជំនាន់តារាជើងចាស់ អម្ពរ ទេវី ,សុខ ស្រីមុំ,កែវ កល្យាណ…បានស្លាប់ នៅយប់ថ្ងៃទី១៤ មេសា ២០១៦ ដែលតាមសមត្ថកិច្ចថាជាគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកបង្គោលថ្មនៅម្តុំ ឃុំប្រាសាទខេត្តព្រៃវែងប៉ុន្តែបើតាមកូនរបស់នាងបានអះអាងថានោះជាករណីស្ទាក់ប្លន់ហើយរំលោភ សម្លាប់ ព្រោះម្តាយនាងបានទៅស្រុកកំណើតនៅឃុំអន្សោងខេត្តព្រៃវែង តែពុំទាន់ដល់ផងក៏ជួបនិងហេតុអាក្រក់ទើបម្តាយនាងទូរស័ព្ទរកជំនួយរួចក៏បាត់ទំនាក់ទំនងឈឹងតែម្តង ។ ពេលរកឃើញម្តាយនាងបានស្លាប់ដោយអាក្រាតកាយទើបនាងចាត់ទុកថានោះជាអំពើឃាតកម្មរំលោភសម្លាប់ ។

អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦
អ្នកសិល្បៈ ៥ ដួង​ជួប​គ្រោះថ្នាក់​ចរាចរ​នៅ​ដើមឆ្នាំ ២០១៦

៥.រាជ បុរី ៖

នៅយប់ថ្ងៃទី១៦ មេសា ២០១៦ វេលាម៉ោងជាង ៧ យប់ តារាចម្រៀង រាជ បុរី បានជួបគ្រោះ ថ្នាក់ចរាចរណ៍រថយន្តធ្លាក់ផ្លូវក្រឡាប់បណ្តាលឲ្យកៀបជាប់រថយន្តរួចស្លាប់ក្នុងពេលដែលគេបានធ្វើ ដំណើរតាមផ្លូវនៅតំបន់ប៉ោយប៉ែត ។ ក្នុងថ្ងៃបុណ្យសពនៅវត្តចាក់អង្រែក្រោមគេសង្កេតឃើញថាមិនសូវមានអ្នកសិល្បៈរួមអាជីពទៅចូលរួមទេតែនៅថ្ងៃបុណ្យ ៧ ថ្ងៃ ទើបសង្កេតឃើញថាមានអ្នកសិល្បៈទៅចូលរួមច្រើន ៕ ដេវីត