មក​មើល​សម្រស់​ស្រី​ស្អាត យូ​ណា កាល​អាយុ ១៩ ឆ្នាំ​បន្តិច​មើល យ៉ាងណាដែរ​?

6 Videos


អ្នកណាៗក៏បានដឹងដែរថា តារាចម្រៀងស្រីសមាជិកក្រុម Girl’s Generation នាង យូណា (Yoona) ត្រូវបានគេចាត់ទុកជាតារាចម្រៀង និង សម្ដែងវ័យក្មេងដែលសមត្ថភាពសម្ដែងបានយ៉ាងល្អឥតខ្ចោះ មិនត្រឹមតែប៉ុណ្ណោះ យូណា មានសម្រស់ស្អាតខ្លាំងដែលត្រូវបានគេអះអាងថា នាងមិនធ្លាប់ឆ្លងកាត់មុខកាំបិតកែសម្ផស្សឡើយ ។

មក​មើល​សម្រស់​ស្រី​ស្អាត យូ​ណា កាល​អាយុ ១៩ ឆ្នាំ​បន្តិច​មើល យ៉ាងណាដែរ​?

ទាក់ទងជាមួយគ្នានេះដែរ ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំអ្នកទាំងអស់គ្នាឲ្យមកគយគន់សម្រស់របស់ស្រីស្អាត យូណា ក្នុងពេលបច្ចុប្បន្ន និង កាលពីអាយុ ១៩ ឆ្នាំ តើមានការប្រែប្រួលខ្លាំងយ៉ាងណាខ្លះ ហើយចំពោះរូបថតមួយសន្លឹកកាលពីអាយុ ១៩ ឆ្នាំ របស់តារាចម្រៀង និង សម្ដែងរូបនេះអាចបញ្ជាក់ឲ្យដឹងថា នាងធ្លាប់កែសម្ផស្ស ឬក៏អត់? សម្រាប់រូបថតរបស់ យូណា កាលអាយុ ១៩ ឆ្នាំ នេះដែរត្រូវបានអ្នកលេងកម្មវិធីសង្គមជាច្រើននាក់ចាប់អារម្មណ៍ខ្លាំង និង បានសរសើរថា សម្រស់ យូណា ពិតជាស្អាតពីធម្មជាតិប្រាកដមែន ៕  កុសល (ប្រភព៖ កូរ៉េប៊ូ)

មក​មើល​សម្រស់​ស្រី​ស្អាត យូ​ណា កាល​អាយុ ១៩ ឆ្នាំ​បន្តិច​មើល យ៉ាងណាដែរ​?