​ប៉េអឹម បញ្ជូន​ជនសង្ស័យ​ជួយ​ដូរ​គ្រឿងញៀន ចំនួន​៣២៨​កញ្ចប់​ទៅ​តុលាការ​

ភ្នំពេញ:
កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​គ្រឿងញៀន​សរុប​ចំនួន​៣២៨​កញ្ចប់ និង​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៣២​នាក់​ទៅ​តុលាការ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ផ្ទួនៗ​គ្នា​ជាច្រើន​កន្លែង​ផ្សេងៗ​គ្នា​។​

​ជនសង្ស័យ​៣២​នាក់​និង​ថ្នាំញៀន​៣២៨​កញ្ចប់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​១៥-០៥-២០១៦​សប្តាហ៍​នេះ​។​
1.​អាវុធហត្ថ​ខណ្ឌទួលគោក សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២០​នាក់ រួមជាមួយ​ថ្នាំញៀន​ចំនួន​១៧៧​កញ្ចប់ នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ភូមិ​២៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក និង​នៅផ្ទះ​សំណាក់​អូ​យែ​ស (O’yes) ផ្លូវ​១៣២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ហើយ​ដកហូត​បាន​ដែក​អក្សរ​T សម្រាប់​លួច​កាច់ ក​ម៉ូតូ​និង​កាំបិត​ធ្មេញរណា​មួយឈុត ដែល​ជនសង្ស័យ​បាន​សារភាពថា​ធ្លាប់​លួច​កាច់ ក​ម៉ូតូ​បាន​០១​គ្រឿង ម៉ាក​សេ​១០០​កូរ៉េ នៅមុខ​បារ​ចតុមុខ​។​

2.​អាវុធហត្ថ​ខណ្ឌមានជ័យ សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៤ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដកហូត​ថ្នាំញៀន​បាន​១៣៤​កញ្ចប់​។​

3. អាវុធហត្ថ​ខណ្ឌដង្កោ​, ខណ្ឌ​ព្រែក​ព្នៅ និង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់ ដកហូត​ថ្នាំញៀន​បាន ១៧​កញ្ចប់ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ឫស្សី និង បន្ទប់​ជួល ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​នៅ​ចំណុច​ស្ថានីយ៍​បូមទឹក ភូមិ​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​៕

​ប៉េអឹម បញ្ជូន​ជនសង្ស័យ​ជួយ​ដូរ​គ្រឿងញៀន ចំនួន​៣២៨​កញ្ចប់​ទៅ​តុលាការ​

​ប៉េអឹម បញ្ជូន​ជនសង្ស័យ​ជួយ​ដូរ​គ្រឿងញៀន ចំនួន​៣២៨​កញ្ចប់​ទៅ​តុលាការ​

​ប៉េអឹម បញ្ជូន​ជនសង្ស័យ​ជួយ​ដូរ​គ្រឿងញៀន ចំនួន​៣២៨​កញ្ចប់​ទៅ​តុលាការ​