ក្មេង​ទំនើង​២​ក្រុម​ដេញ​កាប់​គ្នា​ផ្អើល​អ្នក​ក្រុង​សិរីសោភ័ណ​ទាំង​កណ្ដាល​ថ្ងៃ​ ឯ​ប៉ូលិស​ដូច​ដេកលក់

ក្មេង​ទំនើង​២​ក្រុម​ដេញ​កាប់​គ្នា​ផ្អើល​អ្នក​ក្រុង​សិរីសោភ័ណ​ទាំង​កណ្ដាល​ថ្ងៃ​ ឯ​ប៉ូលិស​ដូច​ដេកលក់

បន្ទាយមានជ័យ​ ៖ ​ក្មេង​ទំនើង​២​ក្រុម​ដេញ​កាប់​គ្នា​ផ្អើល​អ្នក​ស្រុក​ពេញ​ផ្សារ​សិរីសោភ័ណ​ និង​វាយ​បំផ្លាញ​ម៉ូតូ​សង់​ស៊េរី​​២០១៦ ១​គ្រឿង​បណ្ដាលឲ្យ​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​ ហើយ​ភាគី​ជន​រងគ្រោះ​​ ​​ជា​ម្ចាស់​ម៉ូតូ​​​នោះ​​បាន​រង​របួស​ធ្ងន់​ ត្រូវ​បាន​អ្នក​ស្រុក​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ហេតុការណ៍​នេះ​បាន​កើត​​ឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៦​ នៅ​ចំណុច​ខាង​លិច​ផ្សារ​សិរីសោភ័ណ​ ចម្ងាយ​២០០​ម ស្ថិត​ក្នុង​សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​កើតហេតុ ​គេ​សង្កេត​ឃើញ​​បក្សពួក​ជនរងគ្រោះ​ចំនួន​៣​នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ដោយសារ​ការ​វាយដំ​គ្នា​នេះ។ ដោយឡែក​ជន​បង្ក​ ​​មាន​គ្នា​២​នាក់​ បាន​កាន់​ពូថៅ ​កាំបិត​ខ្វែវ​ ​ក្នុង​នោះ​ ឈ្មោះ ធូ​វ ជា​ជន​ដៃ​ដល់​ក្នុង​ការ​ដេញ​កាប់​ជនរងគ្រោះ​ ដែល​មាន​គ្នា​៣​នាក់​ខាងលើ​នោះ រួច​គេច​ខ្លួន​បាត់​តែ​ម្ដង។

ប្រភព​​​បន្ត​​​ថា ក្រោយ​ពេល​កើតហេតុ ​មន្ត្រី​ប៉ូលិស​ និង​ប៉េអឹម​ បាន​នាំ​ជនរងគ្រោះ​២​នាក់​ទៅ​សាកសួរ ឯ​ម្នាក់ទៀត​ត្រូវបាន​គេ​យក​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត។

ប្រភព​បន្ត​ទៀត​ថា នៅ​ក្នុង​ក្រុង​សិរីសោភ័ណ​សព្វថ្ងៃ​នេះ មានការ​ដេញ​កាប់​គ្នា​បែប​អនាធិបតេយ្យ​ដូច​រឿង​​ចិន​ហុងកុង​អញ្ចឹង ធ្វើឲ្យ​មាន​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ទាំង​យប់ ​ទាំង​ថ្ងៃ​​ ​ហើយ​ភាគច្រើន​ការ​កើត​ហេតុ​នោះ គឺ​នៅ​ក្បែរ​កន្លែង​ប៉ុស្តិ៍​ប៉ូលិស​ ដែល​ឈរ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​​​តែ​ម្ដង៕